អាមេរិក៖ ចំណងស្នេហ៍រវាង តារាម៉ូដែលល្បីឈ្មោះ Gigi Hadid និងលោក Bradley Cooper ជាតារាសម្ដែងហូលីវូដល្បីឈ្មោះ នៅតែបន្តរក្សាភាពផ្អែមល្ហែម បើទោះជាពួកគេទាក់ទងគ្នាតាំងពីឆ្នាំមុនក្ដី។
ថ្មីៗនេះ Gigi បានចេញមកបណ្ដើរសង្សារវ័យចំណាស់រូបនេះនៅទីក្រុងLos Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយបានទៅញ៉ាំអាហារពេលល្ងាចរួមគ្នា ដោយក្នុងនោះមានឪពុករបស់នាង Mohamed Hadid និងសង្សាររបស់គាត់ផងដែរ។
ទោះអាកាសធាតុចាប់រងាក្ដីតែនៅ Los Angeles គ្មានព្រិលធ្លាក់នោះឡើយ ដោយ Gigi បានលេងស្ទាយ៍ស្លៀកអាវរងាដៃវែងបែបសាច់ចាក់ពណ៌ត្នោត ដៃអាវឆ្នូតៗក្រហមលាយស និងសំពត់មីនីបែបរោមសត្វពណ៌ត្នោតចាស់ បញ្ចេញភ្លៅយ៉ាងស្រឡូន ខណៈដែល Bradley បានពាក់អាវក្រឡាឆ្នូតលឿង- ត្នោត- ស ខោខោប៊យនិងអាវរងាធំវែងពណ៌ខ្មៅដណ្ដប់ពីលើ។
ក្នុងនោះ ពួកគេបានបណ្ដើរគ្នាយ៉ាងផ្អែមល្ហែម ក៏ដូចជាជជែកពីនេះពីនោះ ធ្វើឲ្យអ្នកគាំទ្រសរសើរចំណងស្នេហ៍រវាងអ្នកទាំងពីរថាទោះអាយុខុសគ្នាមែន តែក៏នៅតែស្រលាញ់គ្នា៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]