ថៃ៖ នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ តារាសម្ដែងស្រី Nat Myria បានផ្តល់បទសម្ភាសលើប្រព័ន្ធផ្សព្វផ្សាយជាលើកដំបូងរបស់នាង បន្ទាប់ពី មានពាក្យចចាមអារ៉ាមថា នាងនិងស្វាមី លោក Aum Atichart បានបែកបាក់គ្នា។ តែទោះជាយ៉ាងណា តារាស្រីរូបនេះ បានសារភាពថា នាងពិតជាបានបញ្ចប់ទំនាក់ទំនង ជាមួយ Aum Atichart ដោយនៅសល់ត្រឹមតែជាមិត្តល្អនឹងគ្នាប៉ុណ្ណោះ។
ក្នុងនោះដែរ តារាស្រី Nat Myria បានបង្ហើបថា អ្នកទាំងពីរបានពិភាក្សាគ្នារួចហើយលើបញ្ហានេះ និងបានទទួលស្គាល់គ្នាទៅវិញទៅមក ហើយបញ្ចប់ដោយលក្ខខណ្ឌល្អ ជាមួយនឹងការយល់ព្រមគ្នា។ តារាស្រីរូបនេះ បាននិយាយថា៖
គួររំឮកផងដែរថា តារាស្រី Nat Myria និង Aum Atichart បានបញ្ចប់ចំណងស្នេហ៍១៥ឆ្នាំ ក្រោយរៀបការ១០ឆ្នាំ និងស្គាល់គ្នា៥ឆ្នាំ។ Nat បានបង្ហាញការដឹងគុណចំពោះការគាំទ្រ និងលើកទឹកចិត្តដែលផ្ញើជូនដល់នាងយ៉ាងច្រើនកុះករ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]