កម្សាន្ត៖ តារាសម្តែងលោក Ben Affleck ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមី របស់ តារាចម្រៀងស្រី Jennifer Lopez បានបង្ហាញការយកចិត្តទុកដាក់ លើខ្លួនឯង កូនៗ និងអាជីពរបស់ខ្លួន បន្ទាប់ពី បែកបាក់ជាមួយនឹង Jennifer Lopez នៅរដូវក្តៅនេះ។

Ben Affleck  
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភព Page Six បានដកស្រង់ប្រភពមួយ ដែលបាននិយាយថា តារាសម្ដែងវ័យ ៥២ ឆ្នាំនៅតែ រៀនសម្របខ្លួនទៅនឹងជីវិតនៅលីវ ខណៈកំពុងលែងលះជាមួយនឹង Jennifer Lopez ។ ក្នុងនោះដែរ តាមប្រភព បានលើកឡើងថា «Ben មិន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចូល​រួម​ទំនាក់​ទំនង​ថ្មី​នៅ​ពេល​នេះ​ទេ។ ការ​លែងលះ​របស់​លោកពី Jennifer Lopez នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ ប៉ុន្តែទោះបីជា វាត្រូវបានសម្រេចក៏ដោយ លោកមិនមានបំណងចង់មានទំនាក់ទំនងទៀតនោះទេ»

Ben Affleck និង Jennifer Lopez 

Ben Affleck ត្រូវបានគេឃើញជាញឹកញាប់ នៅក្នុងខ្សែភាពយន្តនាពេលថ្មីៗនេះ។ លោកកំពុងថតរឿងបែបឧក្រិដ្ឋកម្ម RIP ជាមួយមិត្តរបស់លោក Matt Damon ។ តាមរយៈប្រភពបានបន្តថា ផលិតកម្មភាពយន្តបានថយចុះ ហើយបច្ចុប្បន្នមិនទាន់មានកាលបរិច្ឆេទចេញផ្សាយនៅឡើយទេ ដោយសារការលែងលះរបស់ Ben បានប៉ះពាល់ដល់កាលវិភាគ។

គួររំឮកផងដែរថា Ben Affleck និង Jennifer Lopez បាន​បែក​គ្នា​នៅចុង​ខែ​មេសា ហើយ​នៅ​ថ្ងៃ​ទី ២០ ខែ​សីហា Jennifer បាន​ប្តឹង​សុំ​លែង​លះ​គ្នា ​នៅ​តុលាការ​ដោយ​បញ្ចប់​អាពាហ៍ពិពាហ៍​រយៈពេល​ពីរ​ឆ្នាំរបស់ពួកគេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ben Affleck  
Ben Affleck  
Ben Affleck  
Ben Affleck  
Jennifer Lopez 
Jennifer Lopez 
Ben Affleck និង Jennifer Lopez 
Ben Affleck និង Jennifer Lopez 
Ben Affleck និង Jennifer Lopez 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]