កូនដំរីតូចអាយុប្រមាណ៥ខែដែលបែកពីមេរបស់វាដោយសារតែជាប់អន្ទាក់របស់ព្រានព្រៃ ហើយត្រូវបានជួយសង្រ្គោះ​នេះ ត្រូវ​បានដឹក​យក​ទៅ​ព្យាបាល​របួស និងមើល​ថែបន្ត​នៅមជ្ឈមណ្ឌលថែរក្សាសត្វព្រៃភ្នំ​តាម៉ៅខេត្តតាកែវ​កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។

កូនដំរីកម្សត់នេះទើបទទួលបានឈ្មោះថ្មីថា « សំណាង លំផាត់» ។វាត្រូវបានបញ្ជូនដល់ភ្នំតាម៉ៅហើយ កាលពីម៉ោង៥ព្រឹក​ថ្ងៃទី១០ ខែធ្នូនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទំព័រហ្វេសប៊ុកផ្លូវការនៃមន្ទីរព័ត៌មានខេត្តមណ្ដលគិរីនៅព្រឹកថ្ងៃទី១០ ខែធ្នូ បានស្រង់សម្ដីលោក ញឹម វណ្ណៈ អនុប្រធាន​ការិយាល័យដែន​ជម្រកសត្វព្រៃភ្នំព្រេច លំផាត់ ដែលមានទីតាំងនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី និងជាអ្នកបាន​ជួយ​សង្គ្រោះកូនដំរីព្រៃដ៏គួ​រឱ្យ​ស្រឡាញ់ផ្ទាល់ផងនោះ បានឱ្យដឹងថា ដើម្បីអាចថែរក្សាជីវិតកូន​ដំរីកម្សត់តូចនេះឱ្យ​បានរស់​នៅធំធាត់ មន្ត្រីជំនាញ ជាពិសេស​ថ្នាក់ដឹកនាំ​សម្រេចនាំយកកូនដំរីព្រៃដែលមានវ័យទើប៥ខែនេះ ទៅរស់នៅមជ្ឈមណ្ឌល​ថែរក្សាសត្វព្រៃភ្នំតាម៉ៅ ដែលមានក្រុម​គ្រូពេទ្យជំនាញជួយព្យាបាលរបួសរបស់វា និងថែទាំតាមបច្ចេកទេស​រស់នៅតាម​ធម្មជាតិរបស់សត្វដំរី។

សូមជម្រាបថា មានកូនដំរីព្រៃ"សំណាង លំផាត់"មានអាយុ​ប្រមាណ​៥ខែ ត្រូវបានជួយសង្គ្រោះដោយមន្ត្រីឧទ្យានុរក្ស​និងក្រុមការងារ​របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance-WA)នៅឯ​ស្រុកកោះ​ញែកកាលពី​ល្ងាច​ថ្ងៃទី៨ ខែធ្នូ ក្រោយវាខំដើរទាំងជើង​ឈឺមានរបួសបណ្តាលមកពីអន្ទាក់៕

ដោយ៖មុនី រូបភាព៖មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]