កម្សាន្ត៖ តារាសម្តែងហុងកុង Carina Lau ដែលមានវ័យ ៥៩ ឆ្នាំ បានបង្ហោះសារអបអរខួបកំណើត សម្រាប់ខ្លួននាងនិងស្វាមី ដែលជាតារាសម្តែង Tony Leung កាលពីថ្ងៃទី ១០ ខែធ្នូ កន្លងទៅនេះ។
នៅលើទំព័រផ្ទាល់ខ្លួន របស់តារាស្រី Carina Lau បានបង្ហោះរូបថតគូជាមួយគ្នានឹងស្វាមីរបស់ខ្លួន ដោយនៅលើតុ គឺជានំខួបកំណើតតូចមួយ តុបតែងយ៉ាងសាមញ្ញ ជាមួយនឹងសារបង្ហោះថា «សាមញ្ញៗ សប្បាយៗ» ខណៈដែលនៅថ្ងៃទី ៨ ខែធ្នូ គឺជាថ្ងៃកំណើតរបស់តារាស្រីរូបនេះ។
យោងតាម ប្រភព Sinchew ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Carina Lau និងស្វាមីរបស់ខ្លួន បានបង្ហាញភាពស្និទ្ធស្នាលខ្លាំង ដោយអ្នកទាំងពីរធ្វើការជាមួយគ្នា ហើយជាញឹកញាប់ គឺតែងតែនៅក្បែរគ្នា ។ គួររំឮកផងដែរថា អាពាហ៍ពិពាហ៍របស់ Tony Leung និង Carina Lau មានភាពរីករាយនឹងគ្នា អស់រយៈពេល ១៦ ឆ្នាំមកហើយ។ ហើយនៅខែតុលា អ្នកទាំងពីរ ក៏បានទៅប្រទេសប៊ូតាន ដែលជាកន្លែងដែលពួកគេបានរៀបការ ដើម្បីរំលឹកឡើងវិញនូវអនុស្សាវរីយ៍ចាស់ៗ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]