ជារៀងរាល់ឆ្នាំ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ តែងតែស្ម័គ្រចិត្តរួមគ្នាបរិច្ចាគឈាមជូនដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីរួមចំណែកផ្គត់ផ្គង់តម្រូវការឈាមជាចាំបាច់ ក្នុងការជួយសង្រ្គោះជនរងគ្រោះ និងអ្នកជំងឺ ក្នុងការព្យាបាលអោយបានទាន់ពេលវេលា។ នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ចំនួន២៩នាក់ បានរួមគ្នាស្ម័គ្រចិត្តបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមរាជធានីភ្នំពេញ ក្នុងឱកាសគម្រប់ខួប ២៩ឆ្នាំ របស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ គណៈគ្រប់គ្រង និងបុគ្គលិករបស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ក៏សូមអំពាវនាវ និងលើកទឹកចិត្តដល់សាធារណៈជនទាំងអស់ ឲ្យចូលរួមក្នុងការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺគ្រប់វ័យ ដែលត្រូវការឈាមជាចាំបាច់។

រូបភាព

ក្នុងឱកាសគម្រប់ខួប ២៩ឆ្នាំ របស់មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណដល់អតិថិជនជាតិ និងអន្តរជាតិដែលជានិច្ចជាកាលតែងតែស្រលាញ់ គាំទ្រ និងជ្រើសរើស រំចង់ ជាពេទ្យធ្មេញប្រចាំគ្រួសាររបស់លោកអ្នកជារៀងរហូតមក។

រូបភាព

យើងខ្ញុំសូមប្រសិទ្ធពរ បវរសួស្តី ជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ក្នុងឨកាសចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ អោយជួបប្រទះនូវពុទ្ធពរ ទាំង៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរព្រះគុណ សូមអរគុណ៕ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]