អាមេរិក៖ ទោះសមាជិកទាំងបួនរបស់ក្រុមចម្រៀងនារី BLACKPINK មិនបានចេញចម្រៀងរួមគ្នានៅឆ្នាំនេះក្ដី ប៉ុន្តែពួកគេនៅតែរក្សាភាពស្និទ្ធស្នាលនឹងគ្នាទៅវិញទៅមក ដោយជារឿយៗសមាជិកម្នាក់ៗតែងតែបង្ហោះសារផ្សព្វផ្សាយបទចម្រៀងឲ្យគ្នាទៅវិញទៅមក។
ស្របពេល Rosé បានបញ្ចេញអាល់ប៊ុមចម្រៀងថ្មីមានឈ្មោះថា "rosie" នោះ Jennie ក៏ទើបតែបានចេញបទ "Mantra" ដែរ ហើយថ្មីៗនេះ អ្នកទាំងពីរត្រូវគេប្រទះឃើញថាបានចេញបណ្ដើរគ្នា នៅទីក្រុង New York City សហរដ្ឋអាមេរិកទាំងយប់។
នៅក្នុងរូបភាពយកចេញពីវីដេអូ បង្ហាញឲ្យឃើញ Rosé និង Jennie បានដើរកៀកដៃគ្នា យ៉ាងជិតស្និទ្ធ ចេញពីកន្លែងមួយក្នុងឈុតបែបរដូវរងា ហើយអ្នកទាំងពីរបានយកដៃបាំងផ្ទៃមុខ ពីពន្លឺហ្វ្លាសរបស់អ្នកថតទៀតផង។ ការចួបជុំគ្នារវាងអ្នកទាំងពីរធ្វើឲ្យអ្នកគាំទ្រមានការសប្បាយចិត្តជាខ្លាំង ដោយយល់ថា ទោះពួកគេមិនបាននៅចេញចម្រៀងរួមគ្នាក្ដីក៏មិត្តភាពពួកគេនៅតែស្អិតរមួត៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]