ឆ្នាំនេះកម្មវិធីប្រកួតវាយកូនប៉ាល់លើកទី2 ដែលរៀបចំឡើងដោយម៉ាកសម្លៀកបំពាក់ប្រណីតមកពីប្រទេសអាល្លឺម៉ង់ BOSS បានប្រព្រឹត្តទៅដោយជោគជ័យ កាលពីថ្ងៃអាទិត្យ ទី8 ខែធ្នូ ឆ្នាំ2024 កន្លងទៅ នៅទីលាន វឌ្ឍនៈហ្គោលរីសត។ កម្មវិធីនេះត្រូវបានធ្វើឡើងជាលើកដំបូងកាលពីឆ្នាំកន្លងទៅដើម្បីដាក់បង្ហាញពីការប្រើប្រាស់ម៉ាកសញ្ញាថ្មី ក្នុងគោលដៅរំលេចនូវ អត្តសញ្ញាណនៃបុគ្គលិកលក្ខណៈស៊ីវីល័យ និងភាពជាអត្តពលិកជាមួយម៉ូដសម្លៀកបំពាក់ជាច្រើនរបស់BOSS។ ដូចគ្នាផងដែរ ការប្រកួតជាសាធារណៈក្នុងឆ្នាំទី2នេះ គឺប្រារព្ធឡើងក្នុងបំណងបន្តលើកកំពស់វិស័យកីឡាវាយកូនប៉ាល់ និងរាល់សកម្មភាពកីឡាទាំងឡាយ ដែលនាំមកនូវសុខភាពក្នុងបរិបទនៃការរស់នៅទាន់សម័យផងដែរ។ លើសពីនេះទៀតនោះ BOSS តែងលើកទឹកចិត្តអតិថិជននិងអ្នករាល់គ្នា អោយមានស្មារតីឯករាជ្យនិងភាពជឿជាក់លើភាពឆ្នើមរៀងៗខ្លួនរបស់បុគ្គលម្នាក់ៗស្របតាមពាក្យស្លោកប្រចាំម៉ាកគឺ “BE YOUR OWN BOSS”។
BOSS TOURNAMENT ប្រចាំឆ្នាំ2024 បានទទួលការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ក្រុមអ្នកស្រឡាញ់កីឡាវាយកូនប៉ាល់ចម្រុះជាតិសាសន៍ និងកីឡាករជំនាញ ក៏ដូចជាកីឡាករកិត្តិយសគឺ អ្នកឧកញ៉ា សំ អាង ស្ថាបនិកនិងប្រធានក្រុមប្រឹក្សាភិបាលនៃវឌ្ឍនៈគ្រុប ដែលបានញ៉ាំងឱ្យកម្មវិធីនេះកាន់តែមានភាពរស់រវើក ក្នុងអត្ថន័យកីឡាប្រកបដោយមិត្តភាព។ ការប្រកួតជាក្រុមនេះបានទទួលស្វាគមន៍ជ័យលាភីចំនួន3ក្រុម ដែលបានទទួលពាន និងតំណាងបណ្ណទឹកប្រាក់ពីម៉ាកBOSS ដោយវត្តមានរបស់ អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិនៃវឌ្ឍនៈគ្រុប។ កាន់តែរំភើបនិងនឹកស្មានមិនដល់ ព្រឹត្តិការណ៍កីឡានេះ ក៏បានស្វែងរកឃើញជ័យលាភីពិសេសមួយរូបផងដែរ ក្នុងការវាយចូលគោលដៅដោយដងទី1 (HOLE-IN-ONE) ដែលមានការចូលរួមអបអរសាទរនិងប្រគល់កាដូពិសេសពីម៉ាកBOSS និងវិញ្ញាបនបត្របញ្ជាក់ពីសមត្ថភាពវាយចូលឡូដ៏កម្រនេះពីវឌ្ឍនៈហ្គោលរីសត ជាមួយនឹងវត្តមានរបស់ លោកជំទាវ សំអាង លក្ខិណា អភិបាលអភិវឌ្ឍអាជីវកម្មនៃវឌ្ឍនៈគ្រុប។
ជាចុងក្រោយម៉ាកBOSS ដែលនាំចូលនិងគ្រប់គ្រងដោយ ក្រុមហ៊ុនវឌ្ឍនៈអ៊ីនវេសមេន សូមសម្ដែងនូវសេចក្ដីត្រកអរនិងអរគុណ ដល់អ្នកឈ្នះ ព្រមទាំងអ្នកចូលរួមទាំងអស់ក្នុងទិវាដ៏សែនមនោរម្យនេះ។ ម៉ាកBOSS នឹងរង់ចាំលោកអ្នកក្នុងការប្រកួតនាពេលក្រោយទៀតជាមួយកម្មវិធីកីឡាផ្សេងៗក្នុងពេលឆាប់ៗខាងមុខ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]