អាមេរិក៖ ថ្មីៗនេះប្រិយមិត្តប្រាកដជាបានជ្រាបហើយថា លោកស្រី Jennifer Lopez ដែលជាតារាចម្រៀងអាមេរិកល្បីខាងពូកែបញ្ចេញក្បាច់រាំ កំពុងស្ថិតក្នុងដំណាក់់លែងលះជាមួយស្វាមី Ben Affleck ប៉ុន្តែតុលាការមិនទាន់ប្រកាសថាពួកគេលែងលះដាច់ជាផ្លូវការឡើយ។
ខណៈនោះដែរ Jennifer បានចេញមកប្រើប្រាស់ជីវិតម្នាក់ឯង យ៉ាងសប្បាយរីករាយដោយជារឿយៗ គេតែងតែឃើញនាងចេញមកដើរទិញអីវ៉ាន់ហើយថ្មីៗនេះ Jennifer ត្រូវគេចាប់អារម្មណ៍ក្រោយបានដើរទិញអីវ៉ាន់នៅតំបន់Beverly Hills នារដ្ឋកាលីហ្វ័រញ៉ា។
ក្នុងនោះ Jennifer Lopez បានបង្អួតរាងរៅស្រឡូនស្អាតរបស់លោកស្រី ជាមួយនឹងអាវដៃវែងម៉ាក Dior បែបសាច់ស្បៃ និងស្លៀកខោខោប៊យរឹបជើងប៉ាត់ ព្រមជាមួយនឹងស្បែកជើងកែងពណ៌រាងទឹកដោះគោ និងកាបូប Hermes ម៉ាក Birkin ពណ៌ត្នោត។
Jennifer Lopez ត្រូវបានគេប្រទះឃើញថាដើរចូលហាងនៅ Saks Fifth Avenue ដោយមានអ្នកជួយទិញអីវ៉ាន់ (Personal Shopper) របស់នាងជូនដំណើរ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]