កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK តែងតែត្រូវអ្នកគាំទ្រចាប់អារម្មណ៍ពីសកម្មភាពរបស់នាង មិនថានៅលើឆាកតន្ត្រីឬក្រោយឆាកតន្ត្រីនោះឡើយ ហើយជានិច្ចកាល នាងតែងតែចេញមកបង្ហាញភាពស្រស់ស្អាតនិងឆើតឆាយ។

ថ្មីៗនេះ Jennie បានបង្ហោះ Vlog ថ្មីរបស់នាងសម្រាប់ស្វាគមន៍រដូវកាល គ្រីស្តម៉ាស ដោយនាងបានស្លៀកពាក់បែបអាវរឹបពណ៌ស និងខោរឹបខ្លីពណ៌ដូចគ្នា ដោយបានបញ្ចេញក្បាលពោះដ៏ទាក់ទាញ ហើយបានពាក់មួកចាក់ពណ៌ក្រហម ជាមួយនឹងស្បែកជើងកវែងដល់ជង្គង់បែបរោមសត្វទៀតផង។

ក្នុងនោះ Jennie ក៏បានថតជាមួយនឹងដើមគ្រីស្តម៉ាសដ៏តូចរបស់នាង នៅក្នុងផ្ទះរបស់នាងនិងបានលេងហ្គេមជ្រើសរើសនេះឬនោះ ផងដែរ។ បន្ទាប់ពីវីដេអូនេះត្រូវបានបង្ហោះ អ្នកគាំទ្របានសរសើរថា Jennie ពិតជាស្រស់ស្អាតនិងមើលទៅទាន់សម័យ មិនថានាងលេងខ្លួនយ៉ាងម៉េចក៏ដោយ៕


this or that christmas edition pic.twitter.com/MluYwPfvBG
— jennie (@jnkrated) December 14, 2024
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com