កម្សាន្ត៖ តារាសម្តែង លោក Ben Affleck ព្រមទាំងអតីតភរិយទាំងពីរ ដែលជា តារាសម្តែង Jennifer Garner និង តារាចម្រៀងស្រី Jennifer Lopez បានចូលរួមក្នុងកម្មវិធីសាលារបស់កូនៗពួកគេ កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ។
ក្នុងនោះដែរ បានឲ្យដឹងថា តារាទាំងបីនាក់នេះ បានទៅសាលារៀនដើម្បីគាំទ្រកូនស្រី Fin របស់ Ben Affleck និង Jennifer Garner និងកូនស្រី Emma របស់ Jennifer Lopez ដែលបានសម្តែងនៅក្នុងរឿង។ Ben ត្រូវបានគេឃើញ ឈរក្បែរអតីតភរិយាទាំងពីរ និងជជែកគ្នាយ៉ាងសប្បាយ។ Jennifer Lopez បានកាន់ភួងផ្កានៅក្នុងដៃ មានស្នាមញញឹមស្រស់ នៅលើបបូរមាត់នាងជានិច្ច។
Ben Affleck និង Jennifer Lopez បានបែកគ្នា នៅរដូវក្ដៅនេះ ហើយកំពុងស្ថិតក្នុងដំណើរការលែងលះគ្នា ហើយកម្របានជួបគ្នាណាស់។ យោងតាម Mail បានឲ្យដឹងថា អតីតគូស្វាមីភរិយានេះ មិនបានចុះហត្ថលេខាលើកិច្ចសន្យាមុនរៀបការទេ ដូច្នេះការបែងចែកទ្រព្យសម្បត្តិនឹងមានភាពស្មុគស្មាញណាស់។ ពួកគេបានលក់វីឡារួមរបស់ខ្លួន ដែលមានតម្លៃជាង ៦០ លានដុល្លារ តាំងពីរដូវក្តៅ ប៉ុន្តែនៅមិនទាន់មានអ្នកទិញនោះទេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]