ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួនជាង២០០០នាក់ ស្មើនឹង៣៦សញ្ជាតិ នៅព្រឹកព្រលឹមថ្ងៃព្រហស្បត៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានធ្វើដំណើរតាមនាវាទេសចរណ៍បរទេសមួយគ្រឿង មានឈ្មោះ Aida stella ចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជា ណាចក្រកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។
មន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍បរទេសចំនួន០១គ្រឿង មានឈ្មោះ Aida stella សញ្ជាតិ Italy មានបណ្តោយ ២៥៣,៣ម៉ែត្រ ទទឹង៣២,២០ម៉ែត្រ ជម្រៅទឹក៧,៣ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន២១២៨នាក់ ស្រី១១០១នាក់ ស្មើនឹង៣៦សញ្ជាតិ និងមាននាវិកសរុបចំនួន ៦៣១នាក់ ស្រី ១២៩នាក់ ស្មើនឹង២៦សញ្ជាតិ។
នាវាទេសចរណ៍ Aida stella បានធ្វើដំណើរចាកចេញពីប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ និងមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៨ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឆ្ពោះទៅកាន់កំពង់ផែប្រទេសថៃ។ ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវា Aida stella ដែលមានសញ្ជាតិច្រើនជាងគេ មាន Germany ១ ៧៥៩នាក់ Swiss ១០៥នាក់ Austalia ៦៩នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត ហើយភ្ញៀវទេសចរសុទ្ធសឹងភាគច្រើនជាមនុស្សដែលមានវ័យចំណាស់។
ភ្ញៀវទេសចរបរទេសបានធ្វើដំណើរកម្សាន្តក្នុងខេត្តព្រះសីហនុ ដូចជា ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើក្រុងព្រះសីហនុ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់ទេសចរណ៍វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ តំបន់អភិឌ្ឍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់។ ទន្ទឹមនឹងនោះ ក៏មានការជួយសម្របសម្រួលការពារសន្តិសុខ សុវត្ថិភាពពីកងកម្លាំងសមត្ថកិច្ច ព្រមទាំងពីអាជ្ញាធរក្រុង និងអាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]