កម្សាន្ត៖ តារា​សម្ដែង លោក Hyun Bin បាន​ចែក​រំលែក​ ពីការ​ផ្លាស់​ប្តូរ​ការ​គិត​របស់​ខ្លួន បន្ទាប់​ពី​បានរៀប​ការ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី​របស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាសម្ដែងប្រុស លោក Hyun Bin បាន​ចូល​រួម​ក្នុង​កិច្ច​សម្ភាសន៍​សម្ពោធ​រឿង​ Harbin នៅ Samcheong-dong ទីក្រុង​សេអ៊ូល នៅ​រសៀល​ថ្ងៃ​ទី ១៩ ខែ​ធ្នូ កន្លងទៅនេះ ខណៈដែលរូបលោក ក៏ត្រូវ​បាន​អ្នក​យក​ព័ត៌មាន​សួរ​សំណួរ​មួយ ​ចំនួន​ទាក់​ទង​នឹង​អាពាហ៍ពិពាហ៍។

តារា​សម្ដែង​រូប​នេះ បាន​ប្រាប់​ពី​ការ​ផ្លាស់​ប្តូរ​ការ​គិត​ក្រោយ​រៀប​ការ និង​មាន​កូន ដោយបានលើកឡើងថា៖

Hyun Bin

ក្នុងអំឡុងពេលសន្ទនា Hyun Bin បានកោតសរសើរចំពោះ ការយោគយល់របស់ភរិយាខ្លួនថា «ខ្ញុំឯកាណាស់អំឡុងពេលថតរឿង 'Harbin' ប៉ុន្តែប្រពន្ធខ្ញុំពិតជាឯកាជាង ក្នុងស្ថានភាពនោះ។ ការក្លាយជាតារាសម្តែងមិនមែនជាការងារងាយស្រួលទេ ព្រោះវាមានលក្ខណៈពិសេស។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ទាំង​ពីរ​ជា​តួ​សម្ដែង បន្ទាប់​ពី​ខ្ញុំ​ថត​ចប់ ប្រពន្ធ​ខ្ញុំ​បាន​និយាយ​ថា 'អរគុណ​សម្រាប់​ការ​ខិតខំ​របស់​អ្នក'។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ព្រោះ​ទោះ​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ការ​លំបាក​ពេល​នៅ​ឆ្ងាយ​ពី​ប្តី ​ក្រោយ​សម្រាល​កូន​ ក៏​នាង​នៅ​តែ​ប្រាប់​ខ្ញុំ​អ៊ីចឹង»។

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]