កម្សាន្ត៖ តារា​សម្ដែងប្រុស លោក Song Joong Ki បានទាញយកចំណាប់អារម្មណ៍ បន្ទាប់ពី បាន​ចែក​រំលែក​អំពី​ស្ថានភាព​គ្រួសារ​របស់​ភរិយា​ខ្លួន ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ កាល​ពី​ពេល​ថ្មីៗ​នេះ។

Song Joong Ki
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី ១៩ ខែធ្នូកន្លងទៅនេះ តារាសម្ដែង លោក Song Joong Ki បានចូលរួមក្នុងសន្និសីទកាសែត ដើម្បីសម្ពោធខ្សែភាពយន្តថ្មី នៅទីក្រុងសេអ៊ូល។ ក្នុងអំឡុងពេលសន្និសីទកាសែត តារាសម្តែងរូបនេះ ត្រូវបានគេសួរ ថាតើរូបលោកមានការព្រួយបារម្ភថា ខ្សែភាពយន្តនេះបង្ហាញពីទិដ្ឋភាពម្ខាងនៃទីក្រុង Bogota រដ្ឋធានីរបស់ប្រទេសកូឡុំប៊ី ថា វាគ្រាន់តែជា មជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប៉ុណ្ណោះ ឬយ៉ាងណា។

ជាការឆ្លើយតប លោក Song Joong Ki បានរៀបរាប់ពីទំនាក់ទំនងដែលមិននឹកស្មានដល់របស់ខ្លួនចំពោះប្រទេសនេះ។ រូបលោក ​បាន​លាតត្រដាង​ថា​ «ម្ដាយ​ក្មេក​របស់​ខ្ញុំ​ជា​ជនជាតិ​កូឡុំប៊ី។ សមាជិក​គ្រួសារ​ ប្រពន្ធ​ខ្ញុំ​ជាច្រើន ​រស់​នៅ​ទីនោះ»។ អរគុណចំពោះទំនាក់ទំនងនេះ តារាសម្តែងប្រុសរូបនេះ បានយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកូឡុំប៊ី ក្នុងការលុបបំបាត់រូបភាពនៃឧក្រិដ្ឋកម្ម ដែលកំពុងរីករាលដាលនៅក្នុងប្រទេសនេះ កាលពីអតីតកាល។

Song Joong Ki

មិនត្រឹមតែប៉ុណ្ណោះ Song Joong Ki បានរំឮកពីការចងចាំដ៏ពេញចិត្តចំពោះប្រទេសកូឡុំប៊ី ដោយនិយាយថា ប្រទេសកូឡុំប៊ី ជាកន្លែងដែលលោករស់នៅ ពោរពេញទៅដោយភាពរំភើប ចំណង់ចំណូលចិត្ត និងអាហារឆ្ងាញ់ៗ។

បទសម្ភាសន៍នេះ គឺជាលើកទីមួយហើយដែល Song Joong Ki បាននិយាយអំពីគ្រួសាររបស់ប្រពន្ធខ្លួន ចាប់តាំងពី បានរៀបការជាមួយតារាសម្តែងជនជាតិអង់គ្លេស Katy Louise Saunders ក្នុងឆ្នាំ ២០២៣។ ប្តីប្រពន្ធមួយគូនេះ បានស្វាគមន៍កូនពីរនាក់ កូនប្រុស និងកូនស្រី ហើយមានជីវិតអាពាហ៍ពិពាហ៍ដ៏ពេញលេញ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki និងភរិយា
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]