កម្សាន្ត៖ តែងតែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ ជាមួយនឹងស្ទាយ៍តែងខ្លួនរបស់ តារាសម្ដែងស្រី និងជាពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ ដែលរូបនាងបានបង្ហាញ ជាមួយនឹងឈុតស្អាតៗ បែបទាន់សម័យយ៉ាងទាក់ទាញ ពេលបង្ហាញខ្លួនក្នុងការចេញកម្សាន្ត និងចូលរួមកម្មវិធីផ្សេងៗ។

ថ្មីៗនេះវិញ តារាសម្ដែងស្រី និងជាពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ មិនបានធ្វើឲ្យហ្វេនៗខកបំណងឡើយ ដោយនៅតែធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់ ជាមួយនឹងរូបភាពថ្មី នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះដែរ រូបនាង បានបង្ហាញសម្រស់ក្នុងឈុតពណ៌ក្រហម បង្ហាញសម្រស់យ៉ាងស្រស់ស្អាត ព្រមទាំងលេងស្ទាយ៍សក់បែបឃ្យូតៗ គួរឲ្យស្រលាញ់ ទៀតផង។

យ៉ាងណាមិញ តាមរយៈការបង្ហាញលើកនេះ តារាស្រីរូបនេះ នៅតែទទួលបានការពេញចិត្ត និងសរសើរពីហ្វេនៗ ចំពោះភាពទាក់ទាញ ពោរពេញដោយមន្តស្នេហ៍ របស់នាង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]