កម្សាន្ត៖ តារាសម្ដែងស្រី Cecilia Cheung បានធ្វើការផ្សាយផ្ទាល់តាមអ៊ិនធើណេត ដោយទទួលបានប្រាក់ចំណូល លើសពី ១០០ លានដុល្លារហុងកុង ក្នុងរយៈពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ។

Cecilia Cheung
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភព ​​ON បន្ទាប់ពីសម្រាកមួយឆ្នាំ តារាសម្ដែងស្រី Cecilia Cheung បានត្រលប់ទៅធ្វើការផ្នែកលក់អនឡាញ សម្រាប់ម៉ាកយីហោមួយ។ យោងតាមស្ថិតិបង្ហាញថា បន្ទាប់ពីការផ្សាយបន្តផ្ទាល់រយៈពេលពីរម៉ោង នាងទទួលបានប្រាក់ចំណូលពីការលក់ ១០០ លានដុល្លារហុងកុង (ប្រហែល ១២,៨៧ លានដុល្លារ) ។ នៅលើបណ្តាញសង្គម ទស្សនិកជន បានហៅនាងថា «Livestream Queen» ឬ «តារាលក់អនឡាញ» ជាដើម។

Cecilia Cheung

ក្នុង​ពេល​ផ្សាយ​ផ្ទាល់​ ពេល​ពិធីករ​សួរ​ ថា​តើ​នាងបារម្ភ​ថា​តួ​របស់នាង​នឹង​ត្រូវ​ទស្សនិកជន​បំភ្លេច​ចោល​ឬ​អត់នោះ Cecilia បានឆ្លើយថា «ទេ ខ្ញុំតែងតែនិយាយថា មនុស្សស្រីគួរតែមានទំនុកចិត្ត។ តាំងពីរឿងដំបូងមកទល់ពេលនេះ ខ្ញុំតែងតែមានចិត្តគំនិតបែបនេះ។ ខ្ញុំចង់សម្ដែងក្នុងរបៀបមួយ ដែលធ្វើឲ្យទស្សនិកជនមានអារម្មណ៍ និងធ្វើឱ្យរូបភាពរបស់ខ្ញុំកាន់តែស៊ីជម្រៅដល់បេះដូង ហើយ​នឹង​មិន​អាច​បំភ្លេច​បាន​ឡើយ»។ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Cecilia Cheung
Cecilia Cheung
Cecilia Cheung
 Cecilia Cheung 
 Cecilia Cheung 
Cecilia Cheung
Cecilia Cheung
Cecilia Cheung
Cecilia Cheung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]