កម្សាន្ត៖ តារាសម្ដែងស្រី Angelina Jolie បានបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ពេលទៅហាងលក់វត្ថុអនុស្សាវរីយ៍ កាលពីចុងសប្ដាហ៍មុន ដើម្បីទិញរបស់ត្រៀមសម្រាប់បុណ្យណូអែល។
តារាសម្ដែងស្រីរូបនេះ បានទៅតែម្នាក់ឯងទៅកាន់ហាងមួយកន្លែង ក្នុងហូលីវូដ កាលពីថ្ងៃទី ២១ ខែធ្នូកន្លងទៅ។ ក្នុងនោះដែរ នាងបានលេងស្ទាយ៍ដ៏៍ទាក់ទាញ ដោយបានពាក់អាវរលុង និងវ៉ែនតាការពារពន្លឺថ្ងៃ ដើម្បីកុំឲ្យទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជន។
តារាស្រីវ័យ ៤៩ ឆ្នាំរូបនេះ ទើបតែត្រលប់ទៅអាមេរិកវិញ ដើម្បីសម្រាកលំហែកាយ បន្ទាប់ពីថតរឿង Stitches ជាច្រើនថ្ងៃ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ នាងបានឆ្លៀតឱកាស ទៅទិញទំនិញ មុនបុណ្យណូអែល ដោយជ្រើសរើសអំណោយសម្រាប់កូនៗរបស់នាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]