កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងប្រុស Song Joong Ki បានក្លាយជាលោកប៉ាកូនពីរនាក់ទៅហើយ ក្រោយពីភរិយារបស់លោកឈ្មោះ Katy Louise Saunders បានសម្រាលកូនស្រីកាលពីពេលថ្មីៗទៅនេះ។
ក្នុងនោះ Song Joong Ki បានបង្ហោះរូបថតដៃកូនស្រីរបស់ពួកគេ ខណៈដែលជីវិតគូរបស់គេជាមួយនឹងភរិយាជនជាតិបរទេសនៅតែបន្តភាពផ្អែមល្ហែមជារឿយៗ។
ថ្មីៗនេះនៅក្នុងកម្មវិធីទាក់ទងនឹងខ្សែភាពយន្តថ្មីរបស់លោកឈ្មោះថា "Bogota" គឺ Song Joong Ki បានឆ្លៀតនិយាយពីកូនៗរបស់លោកថា៖
"តើអ្នកចង់ឃើញរូបថតកូនរបស់ខ្ញុំទេ? ការមានកូនធ្វើឲ្យខ្ញុំមានទំនួលខុសត្រូវកាន់តែខ្ពស់។ បើនិយាយឲ្យស្មោះត្រង់ទៅ ខ្ញុំពិតជាចង់អួតពីនាងណាស់ តើវាមើលទៅលើសពេកទេ?"
គួរបញ្ជាក់ផងដែរថា Song Joong Ki បានរៀបការជាមួយភរិយា Katy នាខែមករា ឆ្នាំ២០២៣បន្ទាប់មកក៏ស្វាគមន៍កូនទី១របស់ពួកគេ ជាកូនប្រុសនៅក្រុងរ៉ូម ប្រទេសអ៊ីតាលី រួចកាលពីពេលថ្មីៗទៅនេះ នាខែវិច្ឆិកាឆ្នាំ២០២៤ ពួកគេបានស្វាគមន៍កូនស្រីទី២៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]