រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ បានសហការជាមួយ ក្រុមហ៊ុន KBH Construction Co.,Ltd បានអនុវត្តន៍គម្រោងចាប់ផ្តើមស្ថាបនា មានកំម្រាស់បេតុង៣តឹក ប្រវែងបណ្តោយសរុបជាង១០១៥ម៉ែត្រថ្មី ទំហំ៥,៦ម៉ែត្រ ប្រកបដោយគុណភាព សុវត្ថិភាពការងារ (សម្រេចបាន២៥%) ប្រើប្រាស់បាតថ្ម និងខ្សាច់ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ នៅលើកំណាត់ផ្លូវ ភូមិដំណាក់ធំ១ (លូប្រាំ) ដែលអោយធ្វើប្រព័ន្ធលំហូរទឹកបានលឿន ដោះការជន់លិចទឹកភ្លៀង ហើយត្រូវហូឆ្ពោះមកភូមិសាស្រ្តស្ថានីយ៍បូមលូប្រាំ ជាយុទ្ធសាស្ត្រដ៏សំខាន់ នៃការបញ្ជៀសរំដោះការលិចទឹក ៖

១/តំបន់ វេងស្រេង

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

២/តំបន់ ក្រសួង មុខងារសាធារណៈ

៣/តំបន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ

៤/តំបន់ ដោន ថោន ,ផ្លូវ ឌួង ងៀប២, ផ្លូវលេខ២០០៤

៥/ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យមួយផ្នែកផង ជាពិសេសរំដោះការលិចទឹកលើកកំណាត់ផ្លូវក្នុងភូមិសាស្រ្តខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ជាដើម ។

គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការងារប្រព័ន្ធលូប្រអប់ដ៏ធំថ្មី ប្រវែងជាង១០១៥ម៉ែត្រ បានសហការជាមួយអាជ្ញាធរ អគ្គិសនីកម្ពុជា ក្នុងការផ្លាស់ប្លូរទីតាំងបង្គោលភ្លើងថ្មី យ៉ាងមមាញឹកទៅតាមផែនការ ប្រកបដោយសុវត្ថិភាពការដ្ឋាន និងគុណភាពការងារ ។

ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌមានជ័យ សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានដ៏ធំថ្មីបានកំពុងអនុវត្តន៌ពេលនេះ មេត្តាយោគយល់ក្រុមការងារ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕ អត្ថបទ៖ ទទក

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]