មិនថាអ្នកកំពុងធ្វើការ សម្រាក សិក្សា ឬលេងនោះទេ បេះដូងរបស់អ្នកនៅតែលោតជាទៀងទាត់ មិនសម្រាកដើម្បីរក្សាចង្វាក់លោតពេញមួយជីវិតរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ភាពអ៊ូអរនៃសង្គមសម័យទំនើបបានបង្កើតទម្លាប់ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពបេះដូងបាន។ យោងតាមសហព័ន្ធបេះដូងពិភពលោកបានលើកឡើងថា 80% ហានិភ័យនៃជំងឺសរសៃឈាមបេះដូងអាចត្រូវបានការពារ ប្រសិនបើអ្នកដឹងពីរបៀបថែរក្សាបេះដូងរបស់អ្នកឱ្យបានត្រឹមត្រូវជាមួយនឹងរបបអាហារដែលមានសុខភាពល្អ របៀបរស់នៅ និងលំហាត់ប្រាណបែបវិទ្យាសាស្ត្រ (*)។ តោះស្តាប់ ពិធីការនីល្បី នីរត្ន និង influencer ស្រីនា ទម្លាយអាថ៌កំបាំងសាមញ្ញៗ ប៉ុន្តែមានប្រសិទ្ធភាព ក្នុងការរក្សាបេះដូង ឲ្យមានសុខភាពល្អ និងពោរពេញដោយថាមពល។
ការធ្វើលំហាត់ប្រាណ 20នាទីជារៀងរាល់ថ្ងៃអាចបង្កើតភាពអស្ចារ្យសម្រាប់បេះដូងរបស់អ្នក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបេះដូងលោតប្រហែល២ពាន់លានដងពេញមួយជីវិត ធ្វើការដោយមិននឿយហត់ជារៀងរាល់ថ្ងៃដើម្បីរក្សាលំនឹងជីវិត។ ប៉ុន្តែទោះជាតស៊ូយ៉ាងណាក៏ដោយ ក៏បេះដូងនៅតែប្រឈមនឹងការចុះខ្សោយ ដោយសារតែវាស្ថិតនៅក្រោមសម្ពាធខ្លាំង ជាពិសេសការរស់នៅបែបទាន់សម័យ កាន់តែមមាញឹក និងតានតឹងខ្លាំងឡើងៗ។
ជា ស្រីនា ជាបុគ្គលមានឥទ្ធិពលដ៏ល្បីមួយរូបដែលយើងបានស្គាល់និងដឹងជាមួយនឹងរបៀបរស់នៅយ៉ាងសកម្ម ដែលស្រីនាតែងតែចែករំលែកលំហាត់ប្រាណសុខភាពសាមញ្ញៗ ប៉ុន្តែមានប្រសិទ្ធភាពសម្រាប់អ្នកដែលមានភាពមមាញឹកខ្លាំង។ ដូច្នេះ ដើម្បីរក្សាចង្វាក់បេះដូងឱ្យជាប់លាប់ក្នុងជីវិតដ៏មមាញឹកនេះ ស្រីនាត្រូវចំណាយពេលហាត់ប្រាណឱ្យបានទៀងទាត់យ៉ាងហោចណាស់ ២០នាទីក្នុងមួយថ្ងៃ។ នេះគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បី "សាកថ្ម" ជួយឱ្យបេះដូងមានភាពរឹងមាំជានិច្ច។
ការហាត់ប្រាណមួយចំនួនដែលល្អសម្រាប់បេះដូង ដូចដែលស្រីនាបានដឹងមានដូចជា ហាត់ប្រាណតិចៗនោផ្ទះ ហាត់យូហ្គា និងជាពិសេសការដើរយ៉ាងហោចណាស់ 20នាទីក្នុងមួយថ្ងៃ។ សម្រាប់នាង ការដើរគឺជាលំហាត់ប្រាណសាមញ្ញ ដែលមិនទាមទារបច្ចេកទេសនោះទេ អ្នកណាក៏អាចធ្វើបាន ដើម្បីបង្កើតភាពរឹងមាំសម្រាប់បេះដូង។
យោងតាមរបាយការណ៍របស់ Harvard Health ការដើររយៈពេល 20 ទៅ 30នាទីជារៀងរាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង 30% ។ ការដើរជារៀងរាល់ថ្ងៃជួយកាត់បន្ថយកូលេស្តេរ៉ុល បន្ថយសម្ពាធឈាម និងគ្រប់គ្រងជាតិស្ករក្នុងឈាម។ គឺជាវិធីដ៏ល្អសម្រាប់យើងក្នុងការរក្សាបេះដូង និងសរសៃឈាមរបស់យើងឱ្យមានសុខភាពល្អ (**)
ដោយយល់ច្បាស់ពីភាពចាំបាច់នេះស្រីនា តែងតែហាត់ប្រាណជាមួយគ្រួសារជារៀងរាល់ថ្ងៃ រួមផ្សំជាមួយនឹងការស្តាប់ចម្រៀង និង podcast ដើម្បីប្រែក្លាយការហាត់ប្រាណទៅជាពេលវេលាសម្រាកលំហែកាយ និងទម្លាប់ដ៏ល្អ។
ទម្លាប់តូចបីយ៉ាង តែមានន័យជួយបង្កើនភាពរឹងមាំនៃបេះដូង ពីពិធីការនី នីរត្ន
ក្នុងកម្មវិធី talkshow ថ្មីៗនេះ ពេលស្តាប់សំឡេងបេះដូង ពិធីការនី នីរត្ន បានបកស្រាយថា៖ «ឆ្លងកាត់ការតស៊ូជាច្រើនក្នុងជីវិត ទ្រព្យដែល នីរត្ន ស្រលាញ់និងឱ្យតម្លៃគឺជាការការពារសុខភាពបេះដូង ដែលជាមជ្ឃមណ្ឌលនៃរាងកាយមនុស្ស។ នៅពេលប្រឈមមុខនឹងបញ្ហា បេះដូងដែលមានសុខភាពល្អជួយឱ្យរាងកាយរបស់យើងរក្សាភាពបត់បែន និងធន់នឹងអ្វីៗទាំងអស់។ បេះដូងមិនទាមទារឱ្យអ្នកធ្វើអ្វីធំដុំនោះទេ អ្នកគ្រាន់តែស្តាប់ និងយល់តាមរយៈទម្លាប់តូចតែមានន័យ។
ពិធីការនីបានស្រាវជ្រាវ និងអនុវត្តអាថ៌កំបាំងតូចៗចំនួនបី ដែលនាំមកនូវឥទ្ធិពលដ៏អស្ចារ្យដល់បេះដូង។ នោះគឺទុកពេលវេលាសម្រាប់ខ្លួនឯង គ្រប់គ្រងភាពតានតឹង និងការយកចិត្តទុកដាក់ចំពោះគ្រឿងផ្សំដែលផ្តល់ដល់សុខភាពបេះដូងនៅក្នុងរបបអាហាររបស់អ្នក។
អ្នកនាងនីរត្ន ឆ្លៀតពេលសម្រាប់ខ្លួននាងជារៀងរាល់ថ្ងៃ ដោយដកដង្ហើមវែងៗ សមាធិ ឬមើលថែរុក្ខជាតិ ធ្វើអ្វីដែលនាងស្រលាញ់។ យោងតាមនីរត្ន ស្ត្រេសគឺជាកត្តាហានិភ័យមួយដែលប៉ះពាល់ដល់បេះដូង ដូច្នេះហើយនីរត្ន តែងតែព្យាយាមរក្សាសុទិដ្ឋិនិយមលើខ្លួនឯងគ្រប់ស្ថានភាព និងគ្រប់គ្រងភាពតានតឹង។ លើសពីនេះ នាងក៏ផ្តោតលើការគេងពីព្រលប់ និងកំណត់ភេសជ្ជៈមានជាតិអាល់កុល កត្តាទាំងនេះដែលអាចបណ្តាលឱ្យមានការផ្លាស់ប្តូរអារម្មណ៍ភ្លាមៗ និងបង្កើនកូលេស្តេរ៉ុលអាក្រក់ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពបេះដូង។ “ជាមួយនឹងរបបអាហារនីរត្នតែងតែយកចិត្តទុកដាក់ក្នុងការជ្រើសរើសអាហារ និងគ្រឿងផ្សំសម្រាប់ធ្វើម្ហូបប្រចាំថ្ងៃ ដែលមានគ្រឿងផ្សំដែលល្អសម្រាប់សុខភាពបេះដូង ព្រោះទាំងនេះជារបស់ដែលញ៉ាំដោយផ្ទាល់ទៅក្នុងរាងកាយ ហើយមានឥទ្ធិពលយូរអង្វែងដល់សុខភាព” នីរត្នបានបញ្ជាក់។
ស្តាប់អ្វីដែលបេះដូងរបស់អ្នកត្រូវការដើម្បីបង្កើតអាហាររូបត្ថម្ភដែលមានសុខភាពល្អសម្រាប់បេះដូង
អ្នកវេជ្ជបណ្ឌិត ដាលីន (ឯកទេសខាងជម្ងឺបេះដូងនិងសរសៃឈាម)បានបញ្ជាក់ថា បន្ទាប់ពីការធ្វើការអស់រយៈពេលជាច្រើនឆ្នាំក្នុងវិស័យវេជ្ជសាស្ត្រ គាត់បានដឹងឃើញរឿងពិតមួយដែលគួរឱ្យព្រួយបារម្ភនៅកម្ពុជា គឺជំងឺស្ទះសរសៃឈាមបេះដូងជាមូលហេតុមួយនៃការស្លាប់នៅប្រទេសកម្ពុជា (តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក WHO) ដោយសារតែមកពីការយល់ច្រឡំ និងកំហុសក្នុងការហូបចុក ការហាត់ប្រាណ និងអាហាររូបត្ថម្ភជាដើម។
គាត់បានអធិប្បាយថា៖ “ការរស់នៅអត់មានចលនា ការគេងយប់ជ្រៅ ការរងសម្ពាធ និងអាហារដែលគ្មានសុខភាពល្អ ដោយប្រើប្រាស់ច្រើនពេកនៃអាហារដែលមានកូឡេស្ទេរ៉ុលខ្ពស់ គឺជាមូលហេតុសំខាន់នៃបញ្ហាបេះដូងសរសៃឈាម។ កូឡេស្ទេរ៉ុលមានជាសាធារណៈនៅក្នុងអាហារដែលយើងប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែការទទួលទានច្រើនពេកអាចនាំឱ្យមានការបង្កើតកំណកខ្លាញ់នៅក្នុងសរសៃឈាម។ ការកើនឡើងនៃកំណកខ្លាញ់ច្រើនអាចបណ្តាលឱ្យមានការស្ទះសរសៃឈាម ហើយជាមូលហេតុបណ្តាលឱ្យមានជំងឺស្ទះសរសៃឈាមបេះដូងដូចជា ស្ត្រូក (stroke) ជំងឺស្ទះសរសៃឈាម និងជម្ងឺបេះដូង។”
ដោយយោងតាមនេះ លោកវេជ្ជបណ្ឌិត ដាលីន បានណែនាំអំពីរបបអាហារដែលកំណត់កូឡេស្ទេរ៉ុលមិនល្អដោយការកាត់បន្ថយការប្រើប្រាស់អំបិល បង្កើនការប្រើប្រាស់បន្លែ ហើយផ្តល់អាទិភាពដ៏ពិសេសដល់ការជ្រើសរើស និងជំនួសខ្លាញ់ដែលប៉ះពាល់ដោយប្រើប្រាស់ខ្លាញ់ដែលមានប្រយោជន៍វិញ។ ខ្លាញ់ដែលមានប្រយោជន៍ទាំងនេះអាចស្វែងរកបាននៅក្នុងត្រីសាម៉ុន គ្រាប់ធញ្ញជាតិ និងប្រេងបន្លែ។
គាត់បានបញ្ជាក់ថា ការលុបបំបាត់ខ្លាញ់ចេញពីរបបអាហារដើម្បីកាត់បន្ថយកូឡេស្ទេរ៉ុល គឺជាការយល់ច្រឡំជាញឹកញាប់ ដោយសារតែខ្លាញ់គឺជាផ្នែកមួយក្នុងចំណោមក្រុមសារធាតុចិញ្ចឹមសំខាន់ៗចំនួនបួន។ គាត់ក៏បានណែនាំឱ្យប្រើប្រេងបន្លែក្នុងការចម្អិនអាហារប្រចាំថ្ងៃ ដូចជាវិធីងាយស្រួលនិងមានប្រយោជន៍ក្នុងការបន្ថែមខ្លាញ់ដ៏មានប្រយោជន៍។
ទោះជាយ៉ាងណាក៏ដោយលោកដុកទ័រ បានផ្តោតសំខាន់ថា មិនមែនប្រេងឆាទាំងអស់សុទ្ធតែដូចគ្នានោះទេ។ វាមានសារៈសំខាន់ក្នុងការជ្រើសរើសប្រេងបន្លែដែលមានសារធាតុចិញ្ចឹមល្អសម្រាប់បេះដូង។ ឧទាហរណ៍ ប្រេងសណ្តែកសៀងសម្បូរ Omega 3-6-9, ប្រេងអង្ករសម្រូបសម្បូរសារធាតុ Gamma Oryzanol , និងប្រេងផ្កាឈូករត្ន័មានវីតាមីន E ធម្មជាតិ។ សារធាតុចិញ្ចឹមទាំងនេះ ជួយកាត់បន្ថយកូឡេស្ទេរ៉ុលអាក្រក់ និងការពារសុខភាពបេះដូងរបស់អ្នក។
ពិធីការនី នីរត្នបានចែករំលែកថា គាត់បានទុកចិត្ត និងជ្រើសរើសប្រើប្រេងសណ្តែកសៀងសុទ្ធ និងប្រេងអង្ករសម្រូបសុទ្ធរបស់ Simply ដែលជាផលិតផលពិសេសពីក្រុមហ៊ុន Wilmar Group (សិង្ហបុរី) និងគាត់ក៏ជាទូតសុឆន្ទៈរបស់ប្រេននេះអស់រយៈពេលច្រើនឆ្នាំមកហើយ។ ខណៈដែលinfluener ស្រីនា ក៏ជាអ្នកគាំទ្រនៃប្រេងអង្ករសម្រូបសុទ្ធរបស់ម៉ាកនេះផងដែរ។ ប្រេងនេះ ដែលត្រូវបានជនជាតិជប៉ុនឱ្យឈ្មោះថា "ប្រេងឆានៃបេះដូង" មានឈ្មោះល្បីក្នុងការការពារនិងថែរក្សាសុខភាពបេះដូងយ៉ាងល្អ។
ដោយមានការចែករំលែកពីការថែរក្សាបេះដូងរបស់តារាទាំងពីរ រួមជាមួយនឹងដំបូន្មានពីឯកទេសផ្នែកបេះដូងនិងសរសៃឈាម សង្ឃឹមថាប្រជាជនទាំងអស់អាចទទួលបានចំណេះដឹងបន្ថែម និងការជំរុញចិត្តក្នុងការថែរក្សាបេះដូងរបស់ពួកគេ ដើម្បីទទួលបានបេះដូងរឹងមាំ និងពោរពេញដោយថាមពលរៀងរាល់ថ្ងៃ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]