កម្សាន្ត៖ តារាស្រី Paris Hilton និងស្វាមី ដែលជា​ពាណិជ្ជករ លោក Carter Reum បានបង្ហាញ​ក្តី​ស្រលាញ់​របស់​ពួកគេ ​ពេល​ដើរ​ទិញ​ឥវ៉ាន់​នៅ Beverly Hills កាល​ពី​ល្ងាច​ថ្ងៃ​ទី ២៣ ខែ​ធ្នូ កន្លងទៅនេះ។

Paris Hilton
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈជិត​បុណ្យ​ណូអែល តារាស្រី Paris Hilton ត្រូវ​បានស្វាមីនាំ​ទៅ​ទិញ​ទំនិញ​ម៉ាក​យីហោល្បីៗ។ នាង​បាន​ទៅ​ហាង​ម៉ាក Chanel ហើយ​ចាកចេញ​ដោយ​រំភើប​រីករាយ​ ជាមួយ​នឹង​ទំនិញ​ជា​ច្រើន​ថង់។ 

Paris Hilton

ដើម្បីកុំឱ្យទាក់ទាញចំណាប់អារម្មណ៍ Paris បានពាក់សក់ពាក់ពណ៌ខ្មៅត្រង់ វ៉ែនតា និងមួក។ នាង​ស្លៀក​ពាក់ឈុតពណ៌​ខ្មៅ​សាមញ្ញ យ៉ាងស្រួល​ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ពេល​ដើរ​ចូល​ក្នុង​ហាង Paris ត្រូវ​បាន​ស្វាមី​ឱប និង​ថើប​យ៉ាង​រំភើប។

Paris Hilton និង ស្វាមី Carter Reum

គួររំឮកផងដែរថា Paris Hilton និង Carter Reum បានរៀបការជាមួយគ្នា នៅឆ្នាំ ២០២១ ហើយតែងតែនៅជាមួយគ្នា ខណៈដែលបច្ចុប្បន្ន ពួកគេមានកូនពីរនាក់ គឺ Phoenix អាយុ ២ ឆ្នាំ និង London អាយុ ១ ឆ្នាំ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Paris Hilton និង ស្វាមី Carter Reum
Paris Hilton
Paris Hilton
Paris Hilton
Paris Hilton
Paris Hilton
Paris Hilton

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]