អាមេរិក៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងស្រីពូកែខាងបញ្ចេញក្បាច់រាំ Jennifer Lopez កំពុងស្ថិតក្នុងដំណាក់កាលលែងលះជាមួយនឹង ស្វាមីលោក Ben Affleck ក្រោយរៀបការបានតែពីរឆ្នាំ។

Jennifer Lopez 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលនេះ អ្នកទាំងពីរកំពុងរស់នៅបែកពីគ្នាដើម្បីរង់ចាំសេចក្ដីសម្រេចពីតុលាការ ប៉ុន្តែនាថ្ងៃបុណ្យគ្រីស្តម៉ាសនេះ Jennifer Lopez បានបង្ហោះរូបភាពនិងវីដេអូ ដែលនាងបានអបអរពិធីបុណ្យនេះនៅក្នុងផ្ទះជាមួយកូនៗ នៅក្នុងផ្ទះរបស់នាង ជាមួយនឹងដើមគ្រីស្តម៉ាសដ៏ធំ។

Jennifer Lopez និង   Ben Affleck

នៅក្នុងនោះគេឃើញថា ទិដ្ឋភាពផ្ទះរបស់នាងមានទាំងកូនៗនិងមិត្តភក្តិរបស់នាងមកជុំគ្នាដើម្បីអបអរ ដោយមានទាំងស្រាផងដែរ ដែលបញ្ជាក់ថាទោះនាងកំពុងស្ថិតក្នុងដំណាក់កាលលែងលះស្វាមីមែន តែនាងនៅតែមានចិត្តអបអរថ្ងៃបុណ្យគ្រីស្តម៉ាស៕  

រូបភាព​​​ថ្មីរបស់ Jennifer Lopez 
រូបភាព​​​ថ្មីរបស់ Jennifer Lopez 
រូបភាព​​​ថ្មីពីផ្ទះ Jennifer Lopez 
រូបភាព​​​ថ្មីពីផ្ទះ Jennifer Lopez 
រូបភាព​​​ថ្មីពីផ្ទះ Jennifer Lopez 

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]