កម្សាន្ត៖ តារាសម្តែងស្រី Song Hye Kyo បានបង្ហាញខ្លួន នៅក្នុងកម្មវិធីទូរទស្សន៍មួយ កាលពីពេលថ្មីៗនេះ ហើយបានចែករំលែកគំនិតរបស់នាងអំពីជីវិត និងការងារ ដែលធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ខ្លាំង។
តារាសម្តែងស្រី Song Hye Kyo បានចូលរួមក្នុងកម្មវិធី You Quiz on the Block របស់ទូរទស្សន៍ tvN ដែល នេះជាការបង្ហាញខ្លួនលើកដំបូងរបស់តារារូបនេះ ក្នុងកម្មវិធីជជែកកម្សាន្តតាមទូរទស្សន៍ ក្រោយអវត្តមាន ២៣ឆ្នាំ។
ក្នុងកម្មវិធីនោះ Song Hye Kyo បានចំណាយពេលវេលាជាច្រើនចែករំលែកអំពីរឿងថ្មី Black Nuns ពីបទពិសោធន៍របស់នាងក្នុងនាមជាតារាសម្តែង ក៏ដូចជាជីវិតផ្ទាល់ខ្លួនរបស់នាង។ តារាស្រីរូបនេះ បាននិយាយថា «ក្នុងនាមជា Song Hye Kyo ក្នុងនាមជាស្ត្រី និងជាតារាសម្តែង ខ្ញុំបានឆ្លងកាត់ទុក្ខវេទនា និងសុភមង្គលជាច្រើនថ្ងៃ» ។ ការចែករំលែករបស់នាង បានធ្វើឱ្យមនុស្សជាច្រើនមានការចង់ដឹងចង់ឃើញ ជាពិសេស បន្ទាប់ពីមាន រឿងក្នុងជីវិតផ្ទាល់ខ្លួនរបស់នាង។
យ៉ាងណាមិញ នៅក្នុងកម្មវិធីនោះ Song Hye Kyo បានប្រាស្រ័យទាក់ទងគ្នាយ៉ាងរួសរាយរាក់ទាក់ និងរីករាយ ហើយត្រូវបានគេសរសើរចំពោះ ការលេងសើចរបស់នាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]