កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ក្រុមចម្រៀងនារី 2NE1 បានវិលត្រឡប់មកអង្រួនឆាកតន្ត្រីម្ដងទៀតហើយ ខណៈដែលសមាជិកទាំងបួនមាន CL, Minzy, Dara និង Bom សុទ្ធតែកំពុងមមាញឹកនឹងការសម្ដែងក្នុងការប្រគុំតន្ត្រីទេសចរណ៍ "Welcome Back" រៀបចំដោយ YG Entertainment ។

ក្នុងនោះដែរ សម្រាកពីការប្រគុំតន្ត្រីទេសចរណ៍គឺ 2NE1 បានផ្ដល់កិត្តិយសសម្ដែងក្នុងកម្មវិធីទទួលពាន SBS Gayo Daejon ដែល2NE1 បានសម្ដែងបទ Fire និង I am The Best ជាដើម។


អំឡុងពេលសម្ដែង Park Bom រាងមានការភ្លេចភ្លាំង ប្លង់ដែលត្រូវឈរ ធ្វើឲ្យនាងវិះតែដើរមកកៀនឆាក ដែលអាចមានហានិភ័យអាចធ្លាក់ចុះទៅក្រោម តែអ្នករាំម្នាក់រហ័សរហួនចូលមកប្រាប់ Bom ឲ្យដើរទៅចំណុចសុវត្ថិភាពវិញ មុននឹងឆាកត្រូវពន្លូតឡើង។អ្នករាំម្នាក់នោះមានឈ្មោះថា Hyeonik Lee ដែលជាអ្នករាំដ៏ជំនាញរបស់ YG Entertainment ហើយគេទទួលបានការសរសើរថាបានជួយ Bom ទៀតផង៕
Park Bom forgets to go up on the rising platform while on stage, But the dancer shows her the right way 😂😭 pic.twitter.com/hDALBwoVI8
— mons7er (@baemonhigh) December 26, 2024


ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]