កម្សាន្ត៖ តារាចម្រៀងស្រី Britney Spears បង្ហាញពីការរំជួលចិត្តជាមួយកូនប្រុសរបស់នាង នៅថ្ងៃបុណ្យណូអែល បន្ទាប់ពី កូនៗបានចាកចេញពីនាងអស់រយៈពេល ២ ឆ្នាំ ដោយសារតែការមិនចុះសម្រុងគ្នាជាច្រើន។

Britney Spears
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅលើ Instagram នៅល្ងាចថ្ងៃទី ២៥ ខែធ្នូ Britney Spears បានបង្ហោះវីដេអូជាមួយកូនប្រុសពៅរបស់នាង Jayden អាយុ ១៨ ឆ្នាំ។ ម្តាយ​និង​កូន​ប្រុសរូបនេះ ​បាន​ឈរ​នៅ​មុខ​កាមេរ៉ា ហើយ​បាន​ផ្ញើ​ការជូនពរ Merry Christmas ទៅ​កាន់​អ្នក​គាំទ្រ​របស់​ពួក​គេ។ Britney បានណែនាំកូនប្រុសរបស់នាង ហើយបានថើ.បកូននៅលើថ្ពាល់។

Britney Spears

តារាស្រីរូបនេះ ថែមទាំងបង្ហាញសារថា៖ 

Britney Spears
Britney Spears និងកូនប្រុស

កូនប្រុសច្បងរបស់ Britney, Sean Preston វ័យ ១៩ ឆ្នាំ មិនត្រូវបានគេឃើញនៅក្នុងវីដេអូនោះទេ។ Sean និង Jayden បច្ចុប្បន្នរស់នៅជាមួយឪពុករបស់ពួកគេ ដែលជាអ្នករាំ Kevin Federline និងម្តាយចុងនៅ Hawaii ។ អស់​រយៈពេល​ជា​យូរ​មក​ហើយ ​ដែល​បង​ប្អូន​ទាំង​ពីរ​មិន​បានជួប​ម្ដាយ​របស់​ខ្លួន​នោះទេ។ នៅពេលដែល Britney បានរៀបការជាមួយតារាសម្តែង Sam Asghari ក្នុងខែមិថុនា ឆ្នាំ ២០២២ កូនប្រុសទាំងពីររបស់នាង មិនបានចូលរួមពិធីមង្គលការនោះទេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Britney Spears និងកូនប្រុស
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]