កម្សាន្ត៖ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយថា តារាសម្ដែងប្រុស Song Joong Ki បានរៀបការជាមួយនឹងភរិយាជាតារាសម្ដែងបរទេស Katy Louis Saunders ដោយពួកគេទទួលបានចំណងដៃកូនប្រុសមួយ និងកូនស្រីមួយ ដែលទើបតែកើត។
ឥឡូវនេះ ជីវិតគ្រួសាររបស់អតីតស្វាមីអ្នកនាង Song Hye Kyo រូបនេះពោរពេញដោយក្ដីសុខ ហើយជារឿយៗ Song Joon Ki តែងតែចេញមកនិយាយពីភរិយាក៏ដូចជាកូនៗរបស់ពួកគេ ដែលបង្ហាញឲ្យឃើញថាគេពិតជាស្រលាញ់គ្រួសារខ្លាំងណាស់។
ក្នុងការបង្ហាញខ្លួននៅគណនី Youtube "Hello Choi Hwa Jung" គឺ Joong Ki បានទម្លាយថា គ្រួសារគេនិងគេតែងតែឆ្លៀតពេលទៅស្នាក់នៅអ៊ីតាលី បើសិនជាគេគ្មានការរវល់ណាទេ ហើយកូនប្រុសគេចាប់ផ្ដើមអាចនិយាយភាសាអ៊ីតាលីបានហើយ ខណៈដែលគេកំពុងរៀនភាសានេះ ឯភរិយាវិញ នាងកំពុងរៀនភាសាកូរ៉េ។ Song Joong Ki បាននិយាយថា៖
ខ្ញុំស្នាក់នៅ Itaewo ខ្ញុំមានកន្លែងស្នាក់នៅតំបន់ ថាសស្កានី នៅឆ្ងាយពីក្រុងរ៉ូម អ៊ីតាលី។ខ្ញុំរស់នៅទីនោះជាមួយនឹងភរិយារបស់ខ្ញុំ។ នាងស៊ាំនឹងរស់នៅអ៊ីតាលី តាំងពីយូរមកហើយដូច្នេះពួកយើងបានស្នាក់នៅទីនោះ នៅពេលខ្ញុំមិនជាប់ការងារ។ កូមប្រុសខ្ញុំចាប់ផ្ដើមចេះនិយាយភាសាអ៊ីតាលីហើយ ដែលពេលខ្លះខ្ញុំមិនយល់ថាគេនិយាយពីអ្វីទេ ដូច្នេះវាមើលទៅដូចជាមានសម្ពាធ តែខ្ញុំកំពុងរៀនភាសាអ៊ីតាលី។ ភរិយាខ្ញុំវិញកំពុងរៀនភាសាកូរ៉េ។ ជំនាញរៀនភាសារបស់នាងគឺពិតជាអស្ចារ្យណាស់ គឺនាងរៀនឆាប់ចេះ។ នាងធ្លាប់និយាយថា ឲ្យម៉ាក់ក្មេកចេញមកញ៉ាំបាយទៀតផង តើនាងគួរឲ្យស្រលាញ់ណាស់មែនទេ?"
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]