កម្សាន្ត៖ តារាសម្ដែងស្រី Zhao Wei បានចេញមកប្រកាស ពីការលែងលះស្វាមី ដែលជាពាណិជ្ជករ លោក Huang Youlong កាលពីរសៀលថ្ងៃទី ២៨ ខែធ្នូ កន្លងទៅនេះ។
យោងតាម Sina នៅលើ Weibo ផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ ដែលមានអ្នកតាមដាន ៨៣ លាននាក់ តារាសម្តែង Zhao Wei បានសរសេរថា៖ «ខ្ញុំបានលែងលះ ជាមួយលោក Huang ជាផ្លូវការ ជាច្រើនឆ្នាំមកហើយ អាពាហ៍ពិពាហ៍របស់យើង ត្រូវបានរំលាយដោយស្របច្បាប់ជាយូរមកហើយ។ ការពិត រឿងរ៉ាវ មតិយោបល់ ឬព័ត៌មានអំពីគាត់ មិនមានអ្វីដែលពាក់ព័ន្ធ ជាមួយខ្ញុំនោះទេ។ ខ្ញុំសូមអង្វរភាគីទាំងអស់ឲ្យទទួលស្គាល់ការពិតទាំងនេះ ហើយចៀសវាងការពាក់ព័ន្ធនឹងខ្ញុំ ក្នុងសមាគមមិនពិត ឬរបាយការណ៍គ្មានមូលដ្ឋាន»។
ដោយឡែក ប៉ុន្មានថ្ងៃមុននេះ អ្នកជំនួញ លោក Huang Youlong បានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវប្រមូលបំណុល ដែលមានបំណុលសរុបប្រមាណ ១.៣៦ពាន់លានយន់។
នេះជាលើកទីមួយហើយ ដែល Zhao Wei និយាយអំពីអាពាហ៍ពិពាហ៍របស់នាង បើទោះបីជាពាក្យចចាមអារ៉ាមអំពីការលែងលះរបស់នាង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីប៉ុន្មានឆ្នាំមុនក៏ដោយ។ ហើយប្រភពខ្លះបាននិយាយថា នៅពេលឪពុកក្មេករបស់នាង ទទួលមរណភាពក្នុងឆ្នាំ២០២៣ នាងមិនបានបង្ហាញខ្លួនក្នុងពិធីបុណ្យសពនោះទេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]