ប្រទេសចិនបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគ human metapneumovirus (HMPV) ដែលបមានរោគសញ្ញាស្រដៀងទៅនឹងជំងឺផ្តាសាយធំ និង COVID-19 ។
វេជ្ជបណ្ឌិត Chen Chih-jung នៃមន្ទីរពេទ្យ Linkou Chang Gung Memorial Hospital បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា hMPV គឺស្រដៀងទៅនឹងមេរោគផ្លូវដង្ហើម RSV (ជាមេរោគបង្កជំងឺផ្លូវដង្ហេីមដែរ) ដែលភាគច្រើនឆ្លងដល់កុមារអាយុក្រោម ២ ឆ្នាំ ខណៈដែល hMPV មាននិន្នាការឆ្លងកុមារធំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបានពន្យល់ថា កុមារខ្លះដែលឆ្លងមេរោគអាចតម្រូវឱ្យចូលមន្ទីរពេទ្យ ប៉ុន្តែជំងឺនេះមិនសូវធ្ងន់ធ្ងរដូចជំងឺគ្រុនផ្តាសាយធំទេ ហេីយកុមារភាគច្រើនបានជាសះស្បើយឡើងវិញ។
#សូមបញ្ជាក់ថា ក្នុងរដូវរងារនេះ អ្នកមានរោគផ្តាសាយ និងរលាកផ្លូវដង្ហេីម គឺភាគច្រេីនបង្កឡេីងដោយមេរោគផ្តាសាយធំ Influenza ។ ដេីម្បីបង្ការចម្លងមេរោគផ្តាសាយ និងមេរោគផ្លូវដង្ហេីមផ្សេងៗ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៏លាងដៃញឹកញប់ ចៀសវាងកន្លែងមានមនុស្សច្រើន ដើម្បីកាត់បន្ថយការឆ្លងរាលដាល ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥
ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]