កម្សាន្ត៖ តារា​សម្ដែងប្រុស លោក Song Joong Ki បាន​ចេញមកសរសើរ ចំពោះភរិយា​ ដែលជាអតីត​តារា​សម្ដែង​អង់គ្លេស Katy Louise Saunders ពី​រឿង​ដ៏​អស្ចារ្យ​ដែល​នាង​បាន​នាំ​មក​ជូន​ លោក និង​ក្រុម​គ្រួសារ។

Song Joong Ki
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​វគ្គ​ទី ២៦ ខែ​ធ្នូ​ នៅលើ YouTube កម្មវិធី Hello, This Is Choi Hwa Jeong ដែលតារា​សម្ដែង Song Joong Ki បាន​បង្ហាញ​ខ្លួន​ជា​ភ្ញៀវ បានជជែកជាមួយពិធីករ តារារូបនេះ ក៏បានចែករំលែកយ៉ាងច្រើនអំពីប្រពន្ធរបស់ខ្លួន ដោយបាននិយាយថា «ប្រពន្ធនិងកូនរបស់ខ្ញុំនៅអ៊ីតាលី ដូច្នេះនៅពេលដែលយើងមិនមានការថត យើងស្នាក់នៅប្រទេសអ៊ីតាលី។ កូនរបស់យើងនិយាយភាសាអ៊ីតាលី ហើយមានពេលខ្លះ ដែលខ្ញុំមិនយល់ពីអ្វីដែលពួកគេនិយាយ។ រឿងដែលដាក់សម្ពាធលើខ្ញុំ ដូច្នេះ ខ្ញុំចាប់ផ្តើមរៀនភាសាអ៊ីតាលី ប្រពន្ធរបស់ខ្ញុំក៏កំពុងរៀនភាសាកូរ៉េ ហើយជំនាញភាសារបស់នាងពិតជាអស្ចារ្យណាស់ នាងថែមទាំងបាននិយាយទៅកាន់ម្តាយរបស់ខ្ញុំថា ម៉ាក់ ញ៉ាំ ។ ទោះបីជានាងនិយាយមិនបានល្អឥតខ្ចោះក៏ដោយ តែគួរឲ្យស្រលាញ់ណាស់មែនទេ?»។

Song Joong Ki

តារាប្រុសរូបនេះ ថែមទាំងបានបន្តទៀតថា «គ្រប់គ្នាដឹងពីរបៀបដែលជនជាតិកូរ៉េឱ្យតម្លៃលើសុជីវធម៌ ប៉ុន្តែប្រពន្ធខ្ញុំរឹតតែតឹងរ៉ឹងចំពោះសីលធម៌ និងការគោរព។ ខ្ញុំពិតជា ត្រូវប្រពន្ធខ្ញុំ ស្តីបន្ទោសខ្លាំងណាស់។ មានពេលមួយ អ្នកគ្រប់គ្រងរបស់ខ្ញុំកំពុងរង់ចាំខ្ញុំ ហើយបន្ទាប់ពី គាត់ចាកចេញ ប្រពន្ធរបស់ខ្ញុំបាននិយាយថា 'តើអ្នកគិតថាអ្នកជាអ្នកណា បានជាឱ្យអ្នកផ្សេងទៀតរង់ចាំដូច្នេះ?'»។

យ៉ាងណាមិញ តារាប្រុសរូបនេះ ក៏បានបន្ថែមថា មនុស្សដែលស្គាល់ពួកគេ ច្រើនតែនិយាយថា ប្រពន្ធរបស់លោក គឺល្អជាងលោកគ្រប់ផ្នែក។ ហើយតារាប្រុសរូបនេះ ក៏បាននិយាយថា នាងគឺល្អពេកសម្រាប់រូបលោក ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki និងភរិយា
Song Joong Ki និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]