កូរ៉េខាងត្បូង៖ តារាសម្ដែងប្រុស Park Sung Hoon ដែលសម្ដែងជាតួអង្គកែភេទកំពុងទទួលបានប្រជាប្រិយភាពក្នុងរឿង "Squid Game" វគ្គ២ នោះស្រាប់តែបានធ្វើរឿងដ៏តក់ស្លុតមួយកាលពីថ្ងៃទី៣០ខែធ្នូកន្លងទៅនេះ។
ស្របពេល Squid Game វគ្គ២បានចាក់ផ្សាយទៅហើយនោះ Park Sung Hoon ដែលជាតួម្នាក់នៅក្នុងរឿងនោះបានបង្ហោះរូបភាពមិនសមរម្យ(អាសអាភាស) ទាក់ទងនឹង Poster បែបបង្កើតឡើងយកស្ទាយ៍តាម Squid Game របស់រឿងជប៉ុនមួយ បន្ទាប់មកគេក៏បានលុបវាចេញយ៉ាងលឿន។
មុនដំបូងអ្នកគាំទ្រគិតថាគណនីបណ្ដាញសង្គម Instagram របស់គេអាចនឹងត្រូវជនខិលខូចប្រើប្រាស់ ប៉ុន្តែក្រោយមក គឺគេជាអ្នកបង្ហោះខ្លួនឯងតែគេពុំមានចេតនាបង្ហោះនោះឡើយ។ ខណៈនោះ BH Entertainment បានចេញមកបង្ហោះថា គឺគេពិតជាបានច្រឡំដៃបង្ហោះរូបភាពមិនសមរម្យនោះមែន និងសន្យាថាវាមិនកើតឡើងទៀតនោះទេ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]