កម្សាន្ត៖ តារាសម្តែងស្រី Marian Rivera ដែលត្រូវបានគេស្គាល់ថា ជាតារាដ៏ស្រស់ស្អាតបំផុតមួយ នៅក្នុងប្រទេសហ្វីលីពីន បានរៀបចំការរៀបការម្តងទៀត នៅក្នុងព្រះវិហារ ក្នុងខួបលើកទី ១០ នៃការរៀបការរបស់នាងជាមួយតារាសម្តែង លោក Dingdong Dantes ។
តារាសម្ដែងស្រី Marian Rivera និង លោក Dingdong Dantes 'បានរៀបការម្តងទៀត' នៅព្រះវិហារមួយ នៅទីក្រុង Cubao ទីក្រុង Quezon ប្រទេសហ្វីលីពីន ដែលជាកន្លែងដែល ពួកគេបានរៀបការកាលពី ១០ ឆ្នាំមុន។ គូស្វាមីភរិយាមួយគូនេះ បាននិយាយថា សកម្មភាពនេះ បានជួយពួកគេ ឲ្យមានអារម្មណ៍ដូចជាត្រឡប់ទៅកន្លែងដែលពួកគេបានចាប់ផ្តើម ។
តារាសម្ដែងស្រី Marian ក៏បាននិយាយថា ស្វាមីរបស់នាង គឺជាមនុស្សម្នាក់ ដែលបង្កើតគំនិត ចង់រៀបការម្តងទៀត នៅព្រះវិហារ ក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ១០ ឆ្នាំរបស់ពួកគេ។ នាងបានសរសេរថា «សម្រាប់ខ្ញុំគ្រាន់តែនៅជាមួយគ្នា ទំនាក់ទំនងល្អ កូនៗមិនអីទេ នោះគ្រប់គ្រាន់ហើយ។ ប៉ុន្តែ Dong បាននិយាយថា «ទេ ខ្ញុំចង់ឲ្យយើងរៀបចំ ព្រោះយើងបានទទួលពរពីព្រះអស់រយៈពេល ១០ ឆ្នាំហើយ ហើយទ្រង់មិនដែលបោះបង់យើងទេ។ យើងត្រូវថ្វាយអ្វីគ្រប់យ៉ាងដល់ទ្រង់»។
គូស្វាមីភរិយាមួយគូនេះ បានប្តូរចិញ្ចៀន និងថើ.បគ្នាយ៉ាងស្និទ្ធស្នាល។ Marian បានសរសេរនៅលើ Facebook ថា «រីករាយថ្ងៃគម្រប់ខួប Mahal! សូមអរគុណ ចំពោះអំណោយដ៏អស្ចារ្យនៃគ្រួសារ ក្តីសុបិន្តដ៏អស្ចារ្យបំផុតរបស់ខ្ញុំបានក្លាយជាការពិត។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងក្នុងការចែករំលែកដំណើរដ៏ស្រស់ស្អាតនេះ ហើយទន្ទឹងរង់ចាំដំណើរផ្សងព្រេងជាច្រើនទៀតជាមួយអ្នក! ស្រលាញ់អ្នករហូត»៕
ជាពិសេស Marian បានតុបតែងខ្លួន ដោយចងសក់របស់នាងឡើងហើយពាក់រ៉ូបពណ៌ស ដោយតុបតែងដោយផ្កាសូត្រ ខណៈនៅក្នុងដៃ នាងកាន់ភួងផ្កាពណ៌ស ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]