កម្សាន្ត៖ តារាសម្តែង លោក Leonardo DiCaprio បានបង្ហាញពីភាពរីករាយវិស្សមកាល ជាមួយគូស្នេហ៍ ដែលជាតារាម៉ូដែល Vittoria Ceretti នៅ Caribbean កាលពីចុងសប្តាហ៍មុន។
![](https://s9.kh1.co/8b/8b6b512792ceb8724e6823992ee04b8766603fb4.jpg)
តារាសម្ដែងប្រុសវ័យ ៥០ ឆ្នាំរូបនេះ បានបង្ហាញភាពសប្បាយរីករាយ នៅក្នុងផ្ទៃទឹកពណ៌ខៀវស្រងាត់ ជាមួយនឹងមិត្តស្រីអាយុក្មេងជាង ២៤ ឆ្នាំរបស់ខ្លួន នៅថ្ងៃសុក្រ ទី ២៧ ខែធ្នូ។ ក្នុងនោះដែរ Leonardo បានពាក់វ៉ែនតា ដើម្បីការពារព្រះអាទិត្យពេលហែលទឹក។
![](https://s9.kh1.co/f3/f374416c953d5bcc22974d8e89b6dfd3c9e7efc9.jpg)
បន្ទាប់ពី បានប្រារព្ធពិធីបុណ្យណូអែល ជាមួយក្រុមគ្រួសាររបស់ពួកគេនៅសហរដ្ឋអាមេរិក តារាហូលីវូដ និងតារាម៉ូដែលអ៊ីតាលីរូបនេះ បានធ្វើដំណើរទៅកាន់កោះទេសចរណ៍ដ៏ល្បីល្បាញដើម្បីរីករាយនឹងវិស្សមកាលដ៏រ៉ូមែនទិក ជាលក្ខណៈឯកជន។
គួរបញ្ជាក់ផងដែរថា Leonardo និង Vittoria បានទាក់ទងគ្នាតាំងពីរដូវក្តៅឆ្នាំ ២០២៣ ហើយបានធ្វើដំណើរទៅកន្លែងជាច្រើនជាមួយគ្នា។ រដូវក្តៅនេះ គូស្នេហ៍មួយគូនេះ ក៏បានធ្វើដំណើរកម្សាន្តជាច្រើនថ្ងៃ ទៅកាន់សមុទ្រមេឌីទែរ៉ាណេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
![](https://s9.kh1.co/ed/ed4fc63b6f56e3171a6bed97725100057725d6de.jpg)
![](https://s9.kh1.co/49/495995f5b1b962ae446a3286ee90c5e887508ee4.jpg)
![](https://s9.kh1.co/29/29746b64cfac1675b4cd0219661075d3c8835ff3.png)
![](https://s9.kh1.co/ff/ffee9341361852441ca3c28aa904970ef86f8888.jpg)
![](https://s9.kh1.co/44/44e9d11bf31d00d4b1f4fed7af1b32f176d39d93.jpg)
![](https://s9.kh1.co/a3/a3b5082840d6b844b49ece57a050e46b485a2862.webp)
![](https://s9.kh1.co/f1/f190a7f37ca3e4713b283fba79190560264d5a22.jpg)
![](https://s9.kh1.co/05/05e463302487afe7767f3b3cfbcaf96f7300e355.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]