កម្សាន្ត៖ នៅមុនថ្ងៃចូលឆ្នាំសកល តារាចម្រៀងស្រី Jennifer Lopez បានបង្ហាញឡើងវិញនូវពេលវេលាដ៏លេចធ្លោ នៃឆ្នាំ ២០២៤ ដោយបានដករូបភាពរបស់ អតីតស្វាមី លោក Ben Affleck ចេញ ខណៈពេលដែលនិយាយថា "ភាពល្អបំផុតដែលមិនទាន់មកដល់" ។
កាលពីថ្ងៃទី ៣០ ខែធ្នូ តារាចម្រៀងស្រី Jennifer Lopez បានចែករំលែកវីដេអូសង្ខេបអំពីឆ្នាំ ដែលបានកន្លងផុត ទៅជាមួយនឹងសកម្មភាពជាច្រើន និងការឡើងចុះ។ ជាមួយនឹងបទចម្រៀង Waiting for Tonight របស់នៅក្នុងនោះ វីដេអូនេះ បានបង្កើតឡើងវិញនូវពេលវេលាសំខាន់ៗ និងសមិទ្ធផលនានាក្នុងឆ្នាំ ២០២៤ រួមទាំងការថតរូប ការសំដែងផ្ទាល់ ការបញ្ចាំងភាពយន្ត Atlas និងការដកស្រង់ខ្សែភាពយន្តតន្ត្រី ព្រឹត្តិការណ៍ Met Gala fashion និង ឈុតខ្លះបង្ហាញ ពីការ ដើរលេងជាមួយកូនភ្លោះអាយុ ១៦ ឆ្នាំរបស់នាង Max និង Emme ពិធីជប់លៀងខួបកំណើតគម្រប់ ៥៥ ឆ្នាំដែលរៀបចំដោយខ្សែភាពយន្ត Bridgerton ព្រមទាំងដំណើរកម្សាន្តឯកជននៅសមុទ្រមេឌីទែរ៉ាណេ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺគ្មានរូបភាព ឬឈុតដែលបង្ហាញពី អតីតស្វាមី លោក Ben Affleck នៅក្នុងវីដេអូនេះទេ។ ដោយទទួលស្គាល់ថា រយៈពេល ១២ ខែកន្លងមកនេះ ពិតជាមានភាពលំបាក ហើយ Jennifer ក៏បាននិយាយថា «ខ្ញុំពិតជាមានមោទនភាពណាស់ ចំពោះវិធីដែលខ្ញុំបានដោះស្រាយ។ ក្នុងគ្រាដ៏អាក្រក់នោះ ខ្ញុំបានរៀនទទួលស្គាល់ពីអារម្មណ៍ទាំងនោះ រួចបោះបង់វាចោល»។ .
តារាស្រីរូបនេះ ក៏បានបញ្ចូលក្នុងវីដេអូបទសម្ភាសន៍ ដែលនិយាយអំពីសុទិដ្ឋិនិយមថា «នេះគឺជាដំណើរដ៏អស្ចារ្យមួយ។ ខ្ញុំពិតជាមានអារម្មណ៍ថា ភាពល្អបំផុតមិនទាន់មកដល់ទេ។ ខ្ញុំអាចអង្គុយនៅទីនេះដោយអស់ពីចិត្ត និងនៅតែមានអារម្មណ៍ពិត ពេញដោយសេចក្ដីស្រឡាញ់ ហើយនឹងបានប្រសើរឡើងជានិច្ច»។
គួររំឮកផងដែរថា Jennifer Lopez បានដាក់ពាក្យសុំលែងលះពី Ben Affleck នៅថ្ងៃទី ២០ ខែសីហា ដែលជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ទីពីររបស់ពួកគេ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]