ស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បើតាមរបាយការណ៍គឺ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តឲ្យដឹងថា ស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវសរុប ចំនួន៣៩៤.២៣២នាក់ កើនឡើង១២,៦៤%ភ្ញៀវជាតិ៣៨៩.៨១៩នាក់ កើនឡើង១២,៥៥%ភ្ញៀវបរទេស៤.៤១៣នាក់កើនឡើង២០,៨៧%។

ក្នុងនោះភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និង រមណីយដ្ឋាននានាមានភ្ញៀវសរុប៣៣៩២.០០៥នាក់កើនឡើង១២,៥៩% ។ ភ្ញៀវជាតិមាន៣៨៨.៦២០នាក់ កើនឡើង១២,៦០% និងភ្ញៀវបរទេសមាន៣,៣៨៥នាក់ កើនឡើង១១,៦៤%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុ០៣ជើង ស្មើនឹង៤១៣នាក់ ភ្ញៀវជាតិ ០២នាក់ និងភ្ញៀវអន្តរជាតិ ៤១១នាក់ ។

ចំពោះភ្ញៀវទេសចរទៅកម្សាន្តតាម កោះនានាមានភ្ញៀវសរុប ១.៨០៥នាក់ កើនឡើង៩,៣៩%ភ្ញៀវជាតិ១.១៨៨នាក់ ថយចុះ១%ភ្ញៀវបរទេស៦១៧នាក់ កើនឡើង៣៧,១១%។

នាឱកាសថ្ងៃឆ្លងឆ្នាំនេះដែរដោយមានការអញ្ជើញចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុរួមជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពមន្ត្រីរាជការកងកម្លាំងសមត្ថកិច្ចប្រជាពលរដ្ឋភ្ញៀវទេសចរណ៍បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

ក្នុងនោះថ្នាក់ដឹកនាំខេត្តក៏បានរៀបចំនូវការប្រគំតន្ត្រីការតាំងពិព័រណ៍ សម្ដែងសិល្បៈ បង្ហោះគោម បាញ់កាំជ្រួច ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋភ្ញៀវទេសចរមកលេងក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល ២០៤.២០២៥ នេះដោយភាពសប្បាយរីករាយផងដែរ។

ចំពោះបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ តម្លៃហូបចុកស្នាក់នៅមានការឡើងថ្លៃបន្តិចបន្តួចភ្ញៀវអាចទទួលយកបាន៕ អត្ថបទ៖ TVK

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]