កម្សាន្ត៖ មេធាវីរបស់ តារាសម្ដែងស្រី Angelina Jolie បាននិយាយថា តារាសម្តែងស្រីរូបនេះ និងអតីតស្វាមី លោក Brad Pitt បានចុះហត្ថលេខាលើឯកសារលែងលះ កាលពីថ្ងៃទី ៣០ ខែធ្នូ ដោយបញ្ចប់ជម្លោះផ្លូវច្បាប់ដ៏យូរ ចាប់តាំងពីឆ្នាំ ២០១៦មក ។

 Angelina Jolie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មេធាវី លោក James Simon បានចែករំលែកជាមួយនឹង Dailymail ថា «Angelina Jolie មានអារម្មណ៍ធូរស្រាលដែលរឿងនេះបានបញ្ចប់» ហើយ James ក៏បានចែករំលែកនៅថ្ងៃទី ៣១ ខែធ្នូថា «និយាយដោយស្មោះត្រង់ Angelina មានភាពហត់នឿយ» ។

 Angelina Jolie 

មេធាវីរូបនេះ បានបន្ថែមថា កាលពីជាង ៨ ឆ្នាំមុន Angelina បានដាក់ពាក្យលែងលះពីលោក Brad Pitt ហើយនាង និងកូនរបស់នាងបានបន្សល់ទុកនូវទ្រព្យសម្បត្តិទាំងអស់ ដែលពួកគេបានចែករំលែកជាមួយលោក Pitt ។ ចាប់តាំងពីពេលនោះមក នាងបានផ្តោតលើការស្វែងរកសន្តិភាព និងការព្យាបាល សម្រាប់គ្រួសារ។ 

Brad Pitt

យោងតាមសារព័ត៌មាន People បានឲ្យដឹងថា Angelina និង Brad ម្នាក់ៗ បានស្នើរដល់គណៈវិនិច្ឆ័យមួយ ដើម្បីធ្វើការវិនិច្ឆ័យលើការលែងលះនេះ ដែលរំពឹងថា នឹងមានរយៈពេលពី ១០ ទៅ ១៥ ថ្ងៃ។ ទោះ​ជា​យ៉ាង​ណា ​ក្រោយ​មក ពួក​គេ​បាន​យល់​ព្រម​ចូល​រួម ​ក្នុង​ការ​សម្រុះ​សម្រួល​ដោយ​មិន​បាន​ទៅ​តុលាការ។

ប្រភពជិតស្និទ្ធនឹង Jolie ក៏បាននិយាយថា នាងមិននិយាយអាក្រក់អំពី Brad Pitt នៅទីសាធារណៈ ឬឯកជននោះទេ។ នាងបានព្យាយាមអស់ពីសមត្ថភាពដើម្បីមានជីវិតដ៏ភ្លឺស្វាងបន្ទាប់ពីភាពងងឹតមួយ ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Angelina Jolie 
 Angelina Jolie 
 Angelina Jolie 
 Angelina Jolie 
 Angelina Jolie 
 Angelina Jolie 
 Angelina Jolie 
Brad Pitt
Brad Pitt
Brad Pitt
Brad Pitt
 Angelina Jolie និង អតីតស្វាមី Brad Pitt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]