កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jennie ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK គឺជាងារាចម្រៀងស្រីដ៏មានឥទ្ធិពល ទោះនាងចាកចេញពីផលិតកម្ម YG ក្ដី។

Jennie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Jennie បង្ហើបថានាងនឹងចេញបទចម្រៀងថ្មីនិងអាល់ប៊ុមថ្មី ជូនអ្នកគាំទ្រខណៈដែលការងារផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មវិញ Jennie នៅតែសហការជាមួយម៉ាកយីហោ Chanel ក្នុងនាមជាទូតសុឆន្ទៈសាកល។

នៅក្នុងរូបភាពថ្មីដែលត្រូវបានចែករំលែកពេញបណ្ដាញសង្គមនោះ គេឃើញថា Jennie បានផ្សព្វផ្សាយលើម៉ូដែលថ្មីរបស់ Chanel គឺ 2025 Coco Crush ជាមួយនឹងគ្រឿងអលង្ការដ៏ស្រស់ស្អាត។

Jennie

ក្នុងរូបភាពនេះ Jennie ពាក់តែអាវទ្រនាប់ពណ៌ខ្មៅបញ្ចេញរាងកាយស្រឡៅស្រឡូនស្អាតមួយកំណាត់ខ្លួន ដោយបានពាក់ខ្សែករបស់ Chanel ហើយសក់វិញ នាងគាបត្រង់ពុះកណ្ដាលមើលទៅទោះនាងស្លៀកពាក់ស៊ិចស៊ីមែន តែក៏ថ្លៃថ្នូរនិងស្រស់ស្អាត៕  

រូបភាព​​​ថ្មីរបស់ Jennie
រូបភាព​​​ថ្មីរបស់ Jennie
រូបភាព​​​ថ្មីរបស់ Jennie
រូបភាព​​​ថ្មីរបស់ Jennie
រូបភាព​​​ថ្មីរបស់ Jennie

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]