កម្សាន្ត៖ តារាសម្ដែងប្រុស Kim Jung Hyun បានចេញមុខមកសុំទោសជាសាធារណៈទៅលើអ្វីដែលខ្លួនបានប្រព្តឹត្តិ ទៅលើតារាស្រី Seohyun អំឡុងពេលសន្និសីតកាសែតសម្ពោធរឿងភាគ "Time" កាលពី៦ឆ្នាំមុន។
ពិតណាស់ នៅក្នុងវិស័យសិល្បៈរបស់កូរ៉េខាងត្បូង យើងឃើញមានតារាសម្ដែងសម្បូរទេពកោសល្យជាច្រើននាក់ ដែលទទួលថតរឿងហូរហែជាមួយគ្នា តួយ៉ាងតារាប្រុស Kim Jung Hyun ធ្លាប់បានថតរឿងភាគមួយចំណងជើងថា "Time" ជាមួយនឹងតារាសម្ដែងស្រីនិងតារាចម្រៀង Seohyun ដែលជាសមាជិកក្រុម Girls' Generation។
កាលណោះ Kim Jung Hyun ត្រូវបានរិះគន់ព្រាតនៅពេលគេបង្ហាញកាយវិការសោះកក្រោះនិងតោះតើយជាមួយនឹងតារាស្រី Seohyun ដោយមិនឲ្យនាងប៉ះពាល់ដូចជាកៀកដៃជាដើម។ ទឹកមុខរបស់តារាប្រុសរូបនេះក៏មើលទៅធុញៗនៅក្នុងកម្មវិធីសន្និសីទនេះផងដែរ។ មានពាក្យចចាមអារ៉ាមថា មូលហេតុដែលលោកធ្វើតោះតើយដាក់ Seohyun គឺដោយសារមិត្តស្រីរបស់លោកគឺតារាសម្ដែងស្រី Seo Yeji បានឲ្យលោកតោះតើយដាក់ស្រីៗនៅក្បែរខ្លួន ព្រោះតែភ្លើងប្រចណ្ឌ។ ហេតុការណ៍នេះក៏បានធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ Yeji ដោយនាងបានបាត់មុខពីសិល្បៈផងដែរ។
កន្លងផុតទៅ៦ឆ្នាំ កាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤កន្លងទៅ Kim Jung Hyun បានសុំទោសជាសាធារណៈទៅកាន់ Seohyun ពីទង្វើមិនសមរម្យរបស់គេ នៅក្នុងកម្មវិធីទទួលពាន "2024 KBS Drama Awards" ដោយពុំបានបញ្ជាក់ឈ្មោះ Seohyun ទេតែគេបានទម្លាយថា គេពិតជាសោកស្តាយនិងចង់សុំទោស ព្រោះគេគិតពីរឿងនេះរហូត៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]