កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez បានបង្ហាញចិញ្ចៀនតម្លៃមួយលានដុល្លារ ដែលមិត្តប្រុសរបស់នាងទើបតែស្នើសុំរៀបការ នៅពេលនាងដើរនៅលើកម្រាលព្រំក្រហម នៃមហោស្រពភាពយន្ត Palm Springs កាលពីល្ងាចថ្ងៃទី ៣ ខែមករា។
តារាចម្រៀងស្រី Selena Gomez បានបង្ហាញខ្លួន យ៉ាងលេចធ្លោ នៅក្នុងមហោស្រពភាពយន្ត កាលពីថ្ងៃសុក្រ។ យ៉ាងណាមិញ ជំនួសឱ្យការស្លៀកឈុតរ៉ូប Selena បានស្លៀកពាក់ឈុតអាវខោពណ៌ស ក្រវ៉ាត់ក និងក្រវិលពេជ្រដែលត្រូវគ្នា។ តារាស្រីរូបនេះ ក៏បានទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងចិញ្ចៀនភ្ជាប់ពាក្យដ៏ភ្លឺឆ្វាច នៅលើដៃរបស់នាង។
ចាប់តាំងពី បានប្រកាសភ្ជាប់ពាក្យជាមួយគូស្នេហ៍ដែលជា តន្ត្រីករ លោក Benny Blanco កាលពីខែធ្នូមក នេះជាលើកដំបូងដែល Selena បានពាក់ចិញ្ចៀនពិសេសនេះ ទៅចូលរួមកម្មវិធី។ ចិញ្ចៀនដែលកាត់រាងបបូរមាត់នេះ ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃដល់ទៅ មួយលានដុល្លារ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]