អាមេរិក៖ កាលពីយប់ថ្ងៃទី៦ខែមករាឆ្នាំ២០២៥ កន្លងទៅនេះ តារាចម្រៀងស្រី Selena Gomez បានបង្ហាញវត្តមានក្នុងកម្មវិធីទទួលពានរង្វាន់ Golden Globes ឆ្នាំ២០២៥ ជាមួយនឹងគូដណ្ដឹងថ្មីក្ដៅស្រួយគឺលោក Benny Blanco ដែលជាផលិតករ។
ក្នុងនោះ ពួកគេក៏បានបណ្ដើរគ្នាលើកម្រាលព្រំក្រហមនៃកម្មវិធី ជាមួយនឹងការតុបតែងខ្លួនដ៏ស្រស់ស្អាតដូចគូស្នេហ៍អភិជន ដោយ Selena បានស្លៀករ៉ូបពណ៌ផ្ទៃមេឃស្រាលបែបកត្រង់ សំយេះស្មានិងសម្រុងដល់កជើង ជាមួយនឹងស្បៃពាក់នឹងដៃ ខណៈដែល Benny វិញបានស្លៀកឈុតគ្រ័រហ្សេពណ៌ស។
ពួកគេបានថើបគ្នាក៏ដូចជាបង្ហាញកាយវិការស្និទ្ធស្នាលគ្នាចេញមុខចេញមាត់ ដែលបញ្ជាក់ឲ្យដឹងថាទំនាក់ទំនងអ្នកទាំងពីរពិតជាផ្អែមល្ហែមមិនផ្លាស់ប្ដូរ ស្របពេល Selena បានទម្លាយថា Benny បានសុំនាងភ្ជាប់ពាក្យកាលពីចុងឆ្នាំ២០២៤៕
ប្រភព៖: elle
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]