ចិន៖ កាលពីយប់ថ្ងៃទី៦ខែមករាឆ្នាំ២០២៥ តារាចម្រៀងនិងសម្ដែងប្រុស Luhan ដែលជាអតីតសមាជិកក្រុមចម្រៀងបុរស EXO ត្រូវបានរដ្ឋាភិបាលចិនហាមឃាត់ដោយបិទបណ្ដាញសង្គម គ្រប់យ៉ាងរបស់គេ ក្រោយតារាប្រុសរូបនេះ បានបង្ហាញកាយវិការមិនសមរម្យ។
រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយអ្នកគាំទ្ររកឃើញថាគណនីបណ្ដាញសង្គមចិនទាំងអស់របស់ Luhan ត្រូវហាមឃាត់មិនឲ្យបង្ហោះដោយសារតែ Luhan បាន Live ដោយលើកម្រាមដៃកណ្ដាល ដែលចាត់ទុកជាទង្វើជេរប្រមាថនិងមិនសមរម្យ។
បន្ទាប់ពីមានការហាមឃាត់បែបនេះខាងភ្នាក់ងាររបស់ Luhan បានចេញលិខិតសុំទោសជាផ្លូវការ ដោយព្រមទទួលខុសចំពោះកាយវិការមិនសមរម្យមួយនេះ និងសន្យាថានឹងមិនបញ្ចេញកាយវិការបែបនេះនាពេលអនាគតទៀតនោះឡើយ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]