កម្សាន្ត៖ តារាសម្ដែងស្រី Angelina Jolie បានបង្ហាញខ្លួនយ៉ាងទាក់ទាញ នៅលើកម្រាលព្រំក្រហមនៃ កម្មវិធី Golden Globes ឆ្នាំ ២០២៥ ជាមួយនឹងកូនស្រីចិញ្ចឹមរបស់នាង Zahara កាលពីល្ងាចថ្ងៃទី ៥ ខែមករា កន្លងទៅនេះ។
តារាស្រីវ័យ ៤៩ ឆ្នាំរូបនេះ បានស្លៀករ៉ូបពណ៌ប្រាក់ គួបផ្សំជាមួយនឹងក្រវិលដែលត្រូវគ្នា ដើម្បីបញ្ជាក់ពីសម្រស់ដ៏ឆើតឆាយ និងទាន់សម័យរបស់នាង។ Angelina តុបតែងមុខបែបស្រាលៗ និងលេងស្ទាយ៍សក់ខ្ពស់ ដើម្បីបង្កើតស្ទីលថ្មី។ ចំណែកឯ កូនស្រីវ័យ ១៩ ឆ្នាំរបស់នាង បានស្លៀករ៉ូបពណ៌ស ជាមួយនឹងផ្កាប៉ាក់ដ៏ប្រណិត។
កាលពីថ្មីៗកន្លងមកនេះ Angelina Jolie ក៏ត្រូវបានគេចាប់អារម្មណ៍ជាមួយនឹងរូបរាងថ្មី និងភាពស្រស់ស្អាតរបស់នាង នៅក្នុងពិធីប្រគល់ពានរង្វាន់ បន្ទាប់ពី បញ្ចប់ការលែងលះរយៈពេល ៨ ឆ្នាំរបស់ខ្លួន ជាមួយនឹងអតីតស្វាមី លោក Brad Pitt ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]