កូរ៉េខាងត្បូង៖ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jisoo ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK មិនត្រឹមតែជាតារាចម្រៀងទេ តែនាងក៏ឈានជើងចូលវិស័យសម្ដែងផងដែរ ដោយនាងធ្លាប់សម្ដែងក្នុងរឿងភាគ "snowdrop" ដោយទទួលបានការកោតសរសើរជាខ្លាំង។

Jisoo ក្នុងរឿង Newtopia
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយចាកចេញពី YG Entertainment មក Jisoo បានចាប់ផ្ដើមផ្ដោតសមាធិលើការសម្ដែងរបស់នាង ដោយមិនបានចេញបទចម្រៀងដូចសមាជិកដទៃនោះឡើយ។ រឿងដែលនាងទើបតែសម្ដែងនិងកំពុងចាក់បញ្ចាំងឈុតខ្លីៗ គឺរឿង "Newtopia" ជាប្រភេទសាច់រឿងមានហ្សមប៊ី ដែលមានឈុតឆាករន្ធត់ព្រឺព្រួចនិងភ័យខ្លាចជាច្រើន។

Jisoo ក្នុងរឿង Newtopia

ក្រោយពីបានមើលឈុតខ្លីៗនៃការសម្ដែងរបស់ Jisoo ក្នុងនាមជា Yeong Ju មក មហាជនខ្លះមានការរិះគន់ទៅលើនាង ថានាងសម្ដែងមិនសូវសម និងបង្ហាញទឹកមុខព្រមទាំងកាយវិការមិនសមនឹងឈុតឆាកបែបនេះ ដោយថានាងមិនសមនឹងទទួលតួនាទីជាតួឯកស្រីក្នុងរឿងនេះនោះឡើយ៕  

Jisoo ក្នុងរឿង Newtopia
Jisoo ក្នុងរឿង Newtopia

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]