កម្សាន្ត៖ តារា​សម្ដែងប្រុស លោក Song Joong Ki បាន​បង្ហើប​ថា ពេលនៅ​ផ្ទះ​ រូបលោក​តែង​តែហៅ ភរិយា ​ក្នុង​របៀប​ស្និទ្ធស្នាល ជាជាង​និយាយ​ជាមួយ​គ្នា ​ដូច​ធម្មតា។

Song Joong Ki 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលបង្ហាញខ្លួន នៅក្នុងវគ្គទី ៥ នៃកម្មវិធីទូរទស្សន៍របស់ JTBC Chef & My Fridge since 2014 ដែលជាភ្ញៀវ លោក Song Joong Ki បានចែករំលែកថា ខ្លួនមានវិធីពិសេសមួយ ក្នុងការហៅប្រពន្ធរបស់ខ្លួនថា «ខ្ញុំហៅនាងថា "Yeobo" ហើយនាងក៏ហៅខ្ញុំថា "Yeobo"» ។ 

Song Joong Ki និង​ភរិយា  

តារាប្រុសរូបនេះ បានបន្តដោយស្នាមញញឹមថា៖ «ប្រពន្ធខ្ញុំជ្រើសរើសឈ្មោះហៅក្រៅនេះឲ្យយើង។ គាត់ថាការបញ្ចេញសំឡេងកូរ៉េ 'Yeobo' គួរឲ្យស្រលាញ់ ហើយគិតថា ឈ្មោះនេះល្អណាស់ ដូច្នេះហើយបានជា ខ្ញុំសម្រេចចិត្តហៅគ្នាទៅវិញទៅមក»។

នៅក្នុងប្រទេសកូរ៉េ "Yeobo" គឺជាពាក្យបុរាណដែលប្រើរវាង គូស្នេហ៍ ស្រដៀងទៅនឹង "Honey" នៅក្នុងភាសាអង់គ្លេស ឬ Darling ដើម្បីបង្ហាញពីក្តីស្រលាញ់របស់គូស្នេហ៍ ចំពោះគ្នាទៅវិញទៅមក។

មុន​ពេល មាន​ការ​លាតត្រដាង​ដ៏​ផ្អែម​ល្ហែម​ អំពី​ជីវិត​អាពាហ៍ពិពាហ៍​របស់ Song Joong Ki និង​ភរិយា ភ្ញៀវ​ដែល​បានចូល​រួម​ ក៏មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖  

Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki និង​ភរិយា  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]