ថៃ៖ តារាចម្រៀងស្រី Jennifer Lopez បានជិះឡាន ទៅផ្ទះអតីតស្វាមីរបស់នាង Ben Affleck កាលពីចុងសប្តាហ៍ មុនមួយថ្ងៃមុនពេលមានព័ត៌មានថា អ្នកទាំងពីរ បានឈានដល់ការដោះស្រាយការលែងលះ។
Jennifer Lopez ត្រូវបានគេឃើញ មកដល់ផ្ទះរបស់ Ben នៅរសៀលថ្ងៃអាទិត្យ ទី ៥ ខែមករា ដើម្បីទៅយកកូនស្រីរបស់នាង Emme។ តារាចម្រៀងវ័យ ៥៥ឆ្នាំរូបនេះ បានដើរចេញពីឡាន ក្នុងសម្លៀកបំពាក់បែបធម្មតាយ៉ាងសុខស្រួល មានស្នាមញញឹមភ្លឺចែងចាំងលើបបូរមាត់របស់នាង។ Ben Affleck ដើរតាម Emme វ័យ ១៦ ឆ្នាំទៅមាត់ទ្វារ ហើយបានញញឹម និងស្វាគមន៍អតីតប្រពន្ធរបស់ខ្លួន មុនពេលពួកគេនិយាយលាគ្នា ។
ទោះបីជា ពួកគេបានបែកគ្នា កាលពីរដូវក្តៅក៏ដោយ ប៉ុន្តែ Jennifer Lopez និង Ben Affleck នៅតែឃើញមុខគ្នាម្តងម្កាល ព្រោះកូនៗរបស់ពួកគេ គឺជាមិត្តជិតស្និទ្ធិ។ កាលពីថ្ងៃទី ៦ ខែមករា យោងតាម TMZ បានរាយការណ៍ថា អតីតគូស្វាមីភរិយាមួយនេះ បានយល់ព្រមលើបញ្ហាលែងលះ បន្ទាប់ពី Jennifer បានដាក់ពាក្យសុំលែងលះគ្នា៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]