កម្សាន្ត៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងស្រីដ៏ប៉ិនប្រសប់មិនថាខាងច្រៀងឬរាំ។ មិនត្រឹមតែប៉ុណ្ណោះ កេរ្តិ៍ឈ្មោះបោះសំឡេងរបស់នាង បានធ្វើឲ្យនាងក្លាយជាបុគ្គលដ៏មានឥទ្ធិពលក្នុងវិស័យតន្ត្រី និងវិស័យដើរម៉ូតទៀតផង ព្រោះនាងតែងតែបង្ហាញការស្លៀកពាក់ប្លែកៗនិងស្ទាយ៍ថ្មីៗជានិច្ច។
ជាក់ស្ដែង នាថ្ងៃទី៩ខែមករាឆ្នាំ២០២៥កន្លងទៅនេះ ខាង Billboard បានបញ្ចេញរូបភាពថ្មីរបស់ Jennie ឈរកាច់ស្ទាយ៍យ៉ាងជឿជាក់សម្រាប់គ្របមុខ នឹងចេញផ្សាយនាខែមករា ឆ្នាំ២០២៥នេះ។
ក្នុងនោះ គេអាចឃើញថា Jennie បានស្លៀកពាក់ឈុតពណ៌សខ្មៅ យ៉ាងឡូយឆាយ រួមជាមួយនឹងមួក ដែលមើលទៅមានអំណាចខ្លាំង សមជាស្ត្រីដ៏កំពូលមែន ហើយក្រៅពីនេះ រូបភាពផ្សេងៗទៀតដែលនាងស្លៀកឈុតថ្មីដែរនោះ ធ្វើឲ្យនាងមើលទៅពិតជាស្រស់ស្អាតបែបថ្លៃថ្នូរនិងលេចធ្លោខ្លាំងណាស់៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]