ភ្នំពេញ ៖ ធនាគារ ព្រីនស៍ និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានសម្ពោធជាផ្លូវការនូវភាពជាដៃគូអាជីវកម្មប៊េងកាសួរេន នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៥ ដើម្បីបង្កើនភាពងាយស្រួល និងសុវត្ថិភាពនៃផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធជាផ្លូវការនេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាការចាប់ផ្តើមនៃការសហការ និងផ្តោតលើការផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដែលអាចបំពេញតម្រូវការជាក់លាក់នៅក្នុងទីផ្សារកម្ពុជា។
ភាពជាដៃគូនេះបានអនុញ្ញាតឱ្យធនាគារ ព្រីនស៍ ក្នុងការពង្រីកការផ្តល់ជូនរបស់ខ្លួន ដែលរួមបញ្ចូលសេវាធានារ៉ាប់រងទូទៅទៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់ខ្លួន។ នេះជាការរួមបញ្ចូលគ្នារវាងមូលដ្ឋានគ្រឹះសេវាធនាគារដ៏រឹងមាំរបស់ធនាគារ ព្រីនស៍ ជាមួយនឹងជំនាញធានារ៉ាប់រងដ៏ទូលំទូលាយរបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលកិច្ចសហការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់ជូនអតិថិជននូវដំណោះស្រាយដ៏រលូន និងច្រកចេញចូលតែមួយសម្រាប់តម្រូវការសេវាធនាគារ និងសេវាធានារ៉ាប់រងរបស់ពួកគាត់។
លោក ឡុយ កុកស៊ូន ប្រធាននាយកប្រតិបត្តិនៃ ធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា ៖
ស្រមៃទៅដល់អនាគតហិរញ្ញវត្ថុដែលអ្នកអាចទៅដល់ ជាមួយនឹងផលិតផលប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារ ព្រីនស៍ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់តែអ្នក។ ដូចជា "គម្រោងសន្សំឆ្លាត" និង "គម្រោងសន្សំឆ្លាត បៀលដឺ" របស់យើង ផ្តល់ជូនអតិថិជននូវជម្រើសនៃការសន្សំផ្ទាល់ខ្លួន ដើម្បីធានាបាននូវអនាគត និងសន្តិភាពផ្លូវចិត្តរបស់អ្នក ជាមួយកញ្ចប់ធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តដ៏ទូលំទូលាយ ពីដៃគូធានារ៉ាប់រង ហ្វតតេ របស់យើង។ មិនថា ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់គណនីបុគ្គល ឬគណនីអាជីវកម្មនោះទេ សុទ្ធតែបានរួមបញ្ចូលទាំងសេវាកម្មហិរញ្ញវត្ថុ និងទាំងការការពារផ្នែកវេជ្ជសាស្ត្រ ដែលបានបង្កើនប្រណីតភាព និងភាពល្អប្រសើរថែមទៀតទៅលើផលិតផលទាំងនេះ។ ជាមួយធនាគារ ព្រីនស៍ អ្នកមិនត្រឹមតែទទួលបានសេវាធនាគារប៉ុណ្ណោះទេ - ប៉ុន្តែក៏កំពុងកសាងអនាគតដ៏មានសុវត្ថិភាពជាងមុន។
សេវាធានារ៉ាប់រងទូទៅដែលយើងបានបន្ថែមថ្មីទៅក្នុងកម្រងផលិតផលរបស់ធនាគារ ព្រីនស៍ បានផ្តល់ជូនអតិថិជននូវភាពសន្តិភាពផ្លូវចិត្ត តាមរយៈការធានារ៉ាប់រងទាំងទ្រព្យសម្បត្តិ ទាំងសុខភាព និងអាយុជីវិត ដោយដឹងថា ពួកគាត់ត្រូវបានការពារគ្រប់ស្ថានភាពក្នុងជីវិត។ យុទ្ធសាស្ត្រភាពជាដៃគូនេះ មានគោលបំណងក្នុងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល និងអតិថិជនអាជីវករនៅទូទាំងប្រទេសកម្ពុជា ដោយគាំទ្រដល់សុខុមាលភាពយូរអង្វែងសម្រាប់ពួកគាត់។
លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយកនៃ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូនេះថា ៖
ភាពជាដៃគូយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើង ដើម្បីកំណត់នូវស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាឡើងវិញ ដោយផ្តល់ជូននូវការសហការយ៉ាងរលូនរវាងសេវាធនាគារ និងសេវាធានារ៉ាប់រង តាមរយៈការពង្រឹងការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ចំពោះការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងការផ្តល់អំណាចដល់ប្រជាជនកម្ពុជាក្នុងការកសាងអនាគតហិរញ្ញវត្ថុរបស់ពួកគាត់ប្រកបដោយទំនុកចិត្តកាន់តែខ្ពស់។សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់សាខាធនាគារ ព្រីនស៍ ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងផ្នែកបម្រើអតិថិជនរបស់យើងតាមរយៈលេខ 1800 20 8888 (ឥតគិតថ្លៃ)៕
សម្រាប់ចម្ងល់ក្នុងការសាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ លោក Ngow Evan តួនាទី ៖ នាយកប្រតិបត្តិធនធានមនុស្ស និងវប្បធម៌ធនាគារ ព្រីនស៍ ម.ក
លេខទូរសព្ទ៖ +855 96 729 1111
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]