ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ដើមខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបន្តបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេស បានជាង១០ករណី។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងទាំង១០ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជិត១០០នាក់ ដោយភាគច្រើនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ។
អ្នកនាំពាក្យរងក្រសងមហាផ្ទៃ បានឱ្យដឹងទៀតថាមូលដ្ឋានមានករណីក្មេងទំនើងនៅដើមឆ្នាំ២០២៥ មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ធំ បាត់ដំបង និងពោធិ៍សាត់ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបក្មេងទំនើងដោយបញ្ជូនទៅកាត់ទោស និងឃុំខ្លួនក្នុងពន្ធនាគារ ពោលគឺគ្មានការអប់រំអ្វីទៀតនោះឡើយ៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]