កម្សាន្ត៖ យោងតាមការចុះផ្សាយរបស់ Star News បានបញ្ជាក់ឲ្យដឹងថា តារាសម្ដែងស្រីលំដាប់ A របស់កូរ៉េគឺ Song Hye Kyo នឹងសម្ដែងរឿងភាគរួមគ្នាមួយជាមួយនឹងតារាសម្ដែងប្រុស "Gong Yoo" ដែលរឿងភាគនេះមានចំណងជើងថា "Slowly, Intensely" ។

Song Hye Kyo និង Gong Yoo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងភាគនេះនឹងថតអំឡុងឆ្នាំ ១៩៦០ និង ១៩៧០ ដែលបោះទុនដល់ទៅជាង ៤៧.៧លានដុល្លារអាមេរិកឯណោះ ដែលអ្នកសរសេរសាច់រឿងគឺ Noh Hee-Kyung ដែលធ្លាប់សរសេររឿង Hye Kyo សម្ដែងពីររឿងគឺ "Worlds Within" និង " That Winter, The Wind Blows." ។

Song Hye Kyo និង Gong Yoo

នៅក្នុងរឿងនេះ Song Hye Kyo នឹងកាត់សក់ខ្លី ព្រោះជារឿងភាគបែបបុរាណ ដោយនាងក៏បានបង្ហើបដែរថានាងកាត់នេះគឺដើម្បីត្រៀមទុកថតរឿងថ្មីជាពិសេស។ គួរបញ្ជាក់ផងដែរថា រឿងនេះមាន ២២ភាគ ដោយបញ្ចប់ការថតនាពាក់កណ្ដាលឆ្នាំនេះឯងមុននឹងបញ្ចេញវានៅលើ Netflix ៕  

Song Hye Kyo​នាពេលបច្ចុប្បន្ន

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]