កម្សាន្ត៖ យោងតាមការចុះផ្សាយពីបណ្ដាញសារព័ត៌មានកូរ៉េ បានបញ្ជាក់ឲ្យដឹងថា តារាសម្ដែងប្រុស Park Sung Hoon ដែលសម្ដែងជាតួអង្គកែភេទនៅក្នុងរឿង Squid Game វគ្គ២នោះ បានដកខ្លួនចេញពីការសម្ដែងរឿង "The Tyrant's Chef" ដែលត្រូវសម្ដែងជាមួយតារាស្រី Yoona ឬយើងស្គាល់ថាជា ចាងស៊ីប៊ីយុ ក្នុងរឿង "អូនជាបេះដូងបង" ។

Park Sung Hoon និង Yoona 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសម្រេចចិត្តនេះគឺគ្មានការបង្ខិតបង្ខំអ្វីទាំងអស់ ដោយតារាប្រុសរូបនេះជាអ្នកសម្រេចចិត្តដកខ្លួនដោយខ្លួនឯង ក្រោយពីរូបគេបានច្រឡំបង្ហោះរូបភាពមិនសមរម្យនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន។

Park Sung Hoon

គួរបញ្ជាក់ផងដែរថា តារាប្រុសថ្មីសម្រាប់សម្ដែងរឿងនេះនៅមិនទាន់ប្រកាសផ្លូវការនៅឡើយទេ ខណៈដែល Sung Hoon ក៏បានចេញមុខសុំទោសពាក់ព័ន្ធនឹងរឿងនេះដែរ៕

Park Sung Hoon
Yoona 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]