តូក្យូ៖ គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារភាគនិរតីនៃប្រទេសជប៉ុន កាលពីយប់ថ្ងៃទី១៣ ខែមករា ដោយបានបង្កឲ្យមានរលកយក្សស៊ូណាមិចំនួនពីរ នៅក្នុងតំបន់នេះ ប៉ុន្តែមិនមានការរាយការណ៍ពីការខូចខាតនោះទេ។
រញ្ជួយដីនេះបានវាយប្រហារក្នុងជម្រៅ ៣៦គីឡូម៉ែត ប្រហែល ១៨គីឡូម៉ែត ពីឆ្នេរសមុទ្រនៃខេត្ត Miyazaki ក្នុងតំបន់ Kyushi ប្រហែលម៉ោង ៩:១៩នាទីយប់ នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានព្រមានអំពីរលកយក្សស៊ូណាមិដែលអាចមានកម្ពស់រហូតដល់ ១ ម៉ែត្រ និងបានជំរុញសាធារណជនឱ្យនៅឱ្យឆ្ងាយពីទឹកឆ្នេរសមុទ្រ៕
ប្រភព៖ straitstimes
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]